សូមជួយត្រេកអរផង! ប្រធានបក្សយុវជន ប្រកាសផ្តល់ថវិការ ១០០០ដុល្លារ ដល់កីឡាករ ធឿន ធារ៉ា ទោះបីប្រកួតចាញ់ក៏ដោយ វាជាការលើកទឹកចិត្ត..
សីហា
-

អ្នក​ប្រដាល់​លេង​កែង ​ធឿន ធារ៉ា ​បាន​បរាជ័យ​សន្លប់​ទឹក​២ ​ក្រោម​ស្នា​ដៃ​របស់​អ្នក​ប្រដាល់​ថៃ Kitti ​នៅ​សង្វៀន Max Muay Thai ​កាល​ពី​យប់មិញ​នេះ។

ក្រោយពីប្រកួតចាញ់ កីឡាករថៃក៏ដោយ ប្រធាន​បក្ស​យុវជន​កម្ពុជា ប្រកាស​ផ្ដល់ថវិការ​ ១០០០ដុល្លារ​ ដល់​ធឿន ធារ៉ា ទោះ​សន្លប់​ទឹក​ទី២ នៅ​ថៃ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០០០ដុល្លារ ដល់​កីឡាករ​ប្រដាល់​កម្ពុជា ធឿន ធារ៉ា ដែល​ប្រកួត​ចាញ់​កីឡាករ​ថៃ កាលពី​យប់មិញ​នេះ (៦ ឧសភា)។
លោក​ ពេជ្រ ស្រស់ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ​"ធារ៉ា ធ្វើ​បាន​ល្អ ខ្ញុំ​បាន​សន្យា​ហើយ​ថា ចាញ់ ឬឈ្នះ ខ្ញុំ​នឹង​ឧបត្ថម្ភ ១០០០ដុល្លារ។ ខ្ញុំ​រង់ចាំ ធារ៉ា ទាក់ទង​មក​ខ្ញុំ"។ ក្រៅ​ពី​ប្រកាស​ឧបត្ថម្ភ លោក​ពេជ្រ ស្រស់ ក៏​បាន​បន្ថែម​ទៀត​ថា៖ "ចិត្ត​ជា​អ្នក​កីឡា ហ៊ាន​ទទួល​យក​ការ​ពិត ចាញ់​គឺ​ចាញ់ កុំ​ឲ្យ​ដូច​អ្នក​នយោបាយ​មួយចំនួន ហ៊ាន​ចូល​ប្រកួត​ប្រជែង ប៉ុន្តែ​មិន​ហ៊ាន​ទទួល​យក​ភាព​ចាញ់ ថែម​ទាំងដើរ​បំពុល​បរិយាកាស នៃ​ការ​ប្រកួត​របស់​អ្នក​ដទៃ​ទៀត"។