អ្នកនាង អេនជី ដឹកដៃស្វាមី ទៅក្រេបទឹកឃ្មុំនៅបរទេស ដូចដែលបានគ្រោងទុកពិតមែន ហើយថែមទាំង...
-

ក្រោយពីរៀបអាពិហ៍ពិពាហ៍ចប់សព្វគ្រប់ហើយអ្នកនាង អេនជី មិនបង្អង់យូរនោះទេ អ្នកនាងបានដឹកដៃអនាគតស្វាមីទៅក្រេបទឹកឃ្មុំនៅទឹកដីកោះកុង យ៉ាងផ្អែមល្ហែម។

ដំណើរជីវិតមួយនេះពិតជាធ្វើឲ្យជិវិតប្រកបដោយក្តីសុខ និង​សុភមង្គលខ្លាំងណាស់។ ក្រោយពីក្រេបទឹកឃ្មុំលើទឹកដីស្រុកកំណើតរួចហើយ អ្នកនាងមិនភ្លេច បំណងប្រាថ្នា ជាមួយនិងស្វាមី ថានឹងទៅប្រទេសជិតខាង បន្ទាប់ពីរៀបអាពិហ៍ពិពាហ៍៍រួចនោះ។
ទន្ទឹមនឹងការបំពេញក្តីស្រម៉ៃមួយនេះ ពេលនេះអ្នកនាងបានដឹកដៃស្វាមីរបស់ខ្លួន ទៅប្រទេសជិតខាងដំបូងគេបង្អស់ នោះគឺប្រទេសវៀតណាម។
រូបភាពជាច្រើនសន្លឹកបង្ហាញពីភាពផ្អែមល្ហែម និង ស្វីត ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឡើងជាតិស្ករជំនួសទៅហើយ។ ក្រៅពីកំសាន្តនៅប្រទេសវៀតណាមរួច អ្នកនាងនិងស្វាមី បន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលីបន្តទៀត។
មានវីដេអូ៖ ប្រភព៖ Angie Ly