ក្របួច.កជាប់ហើយ... ចាប់បានហើយជនសង្ស័យដែលបាញ់ ជិត៥០គ្រាប់ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់
-

កំពត៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន​ បន្ទាប់ពីបាញ់បោះសេរីប្រមាណជិត៥០គ្រាប់ និងបណ្តាលឲ្យអ្នកភូមិរងរបួសផងដែរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នៅក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត និងចាប់ខ្លួនបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យម្នាក់មានឈ្មោះ ឡាយ ពិសិទ្ធិ ហៅទុំ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង។
ជនសង្ស័យបានធ្វើសកម្មភាពបាញ់បោះនៅក្នុងវង់ផឹកស៊ី ដោយសារទាស់ពាក្យសម្តីគ្នា រួចក៏បាញ់តែម្តង។ ដោយ៖ ភារ៉ា