ប្រទេសអាល្លឺម៉ង់ទៅយកមាសទម្ងន់៣០០តោន ពីអាមេរិចមកវិញក្រោយពីរសង្រ្គាមត្រជាក់ហើយ..!
អាល្លឺម៉ង់បានខិតខំប្រឹងប្រែងនាំយកមាសទម្ងន់៣០០តោន ដែលលាក់ទុកនៅសហរដ្ឋអាមេរិកមកប្រទេសរបស់ខ្លួនវិញបានដោយជោគជ័យ។ វាជាផែនការមួយក្នុងចំនោម ផែនការនៃការធ្វើមាតុភូមិនិវត្តរបស់អាល្លឺម៉ង់ ដើម្បីយកដុំមាសដែលរក្សាទុកនៅ ប្រទេសក្រៅ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់។ ធនាគារកណ្តាលអាល្លឺម៉ង់បាននិយាយថាគេបាននាំយកមាស១១១តោន មកវិញពី ធនាគារសហព័ន្ធអាមេរិកក្នុងទីក្រុង New York កាលពីឆ្នាំមុន ហើយរយះពេលចុង ក្រោយគេយកបាន៣០០តោនទៀត ។
មាសទាំងនេះ គឺប្រទេសអាល្លឺម៉ង់បានពីការធ្វើពាណិជ្ជកម្មចំណេញ ក្នុងឆ្នាំ១៩៥០ និង ឆ្នាំ១៩៦០ ប៉ុន្តែគេមិនបានយកចេញពីសហរដ្ឋអាមេរិក ដោយសារតែការភ័យខ្លាចនៃការ ឈ្លានពានដោយសហភាពសូវៀត ។ ធនាគារអាល្លឺម៉ង់ក៏បានយកមាស១០៥តោនមាសពីទីក្រុងប៉ារីសកាលពីឆ្នាំមុន ប៉ុន្តែនៅ មាន៩១តោនមិនទាន់យកពីបារាំងបាន ហើយគ្រោងថានឹងយកត្រឡប់មកវិញនៅឆ្នាំ២០១៧ នេះផងដែរ ៕ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។