ចិនទៀតហើយ! លោក វិល្លាម ក្តៅចិត្ត បាត់អាជ្ញាធរអប្សរាទៅណាអស់ហើយ បានជាបណ្តាលឲ្យជនជាតិចិន មកស្វាន ឫខួង ធ្វើឲ្យខូចខាត នៅតំបន់ជុំវិញប្រាសាទអង្គរ​ ជួយបកស្រាយផង ជៀសវាងមហាជនមានការភ័ន្តច្រលំ..
សីហា
-

​បើយោងតាមគណនេយ្យហ្វេសប៊ុករបស់អ្នកវិភាគសង្គមដ៏មានប្រជាប្រិយលោក វិល្លាម មុននេះបន្តិច ឃើញមានការស៊ែរតៗគ្នាជាច្រើន ពីរូបភាពរបស់ជនជាតិចិនម្នាក់បានយកដែកអ្វីម្យ៉ាង មកខួងថ្មប្រាសាទនៅក្នុងតំបន់អង្គរ។ យោងតាមរូបភាព បង្ហាញឲ្យឃើញថាជនជាតិចិននោះមានឧបករណ៍ដូចជា ស្វាន ដែកដាប់ជាដើម និងមានឥវ៉ាន់នៅក្នុងកាតាបទៀត។

ក្នុងនៅលោក វិល្លាម ក៏បានបង្ហោះសារថា "ជនជាតិចិនម្នាក់នេះកំពុងយកអ្វីមកខួង នៅតំបន់អង្គរ ?អាជ្ញាធរអប្សរាទៅណាបាត់ហេីយ ជួយបកស្រាយផង ជៀសវាងមហាជនមានការភ័ន្តច្រលំ ។ ថាតេីជនជាតិចិននេះមានភារៈមកខួងអញ្ចឹង ឬមកខួងបំផ្លាញដោយចិត្តឯង"។
យ៉ាងណាមិញ មិនទាន់មានព័ត៌មានលំអិតពីអាជ្ញាធរ ទាក់ទងនឹងករណីជនជាតិចិននេះនៅឡើយទេ៕