នារីស្រស់ស្អាតម្នាក់បានសំរេចចិត្តទៅបួសដោយសារតែមនុស្សប្រុសគ្មានអ្នកណា...
-

ថៃ៖ មានបុរសៗជាច្រើនកំពុងតែងើយឆ្ងល់ ទៅនិងនារីស្រស់ស្អាតម្នាក់ បានសម្រេចចិត្តសាងផ្នួសលែងរវីរវល់នឹងផ្លូវមនុស្សលោកទៀតហើយ ។ មូលហេតុដែលធ្វើអោយនាងទៅបួស ដោយសារតែនាងជួបចំតែប្រុសសាវ៉ា មានចិត្តមិនស្មោះ មិនមែនត្រឹមតែម្នាក់តែជួបច្រើននាក់ហើយ ដែលតែងតែធ្វើនាងខូចចិត្ត។

ការសម្រេចចិត្តសាងផ្នួសនេះ គឺជាការសាងផ្នួសសងគុណឪពុកម្ដាយ១ព្រះវស្សា នៅឯវត្តមួយ តែតាមពិតទៅក៏ដោយសារតែរឿងសង្សារនាងក្បត់ចិត្តមានអ្នកថ្មីផងដែរទើបធ្វើអោយនាងសម្រេចចិត្តបែបនេះ ដើម្បីអោយនាងមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាផង​ ដើម្បីសងគុណឳពុកម្តាយផង នឹងដើម្បីកុំអោយគិតពីរឿងស្នេហាខូចចិត្តផងដែរ តែនាងបានប្រាប់ទៅកាន់បុរសៗថានាងគ្រាន់តែបួសត្រឹម១វស្សាប៉ុនណោះ នៅពេលដែលនាងបំភ្លេចនៅរឿងមិនល្អអស់ហើយ នឹងមានចិត្តជ្រះថ្នាហើយ នាងនឹងឈប់សាងផ្នួសវិញហើយ។
ប្រភពៈ ណុត