ផ្ទះមួយខ្នងឆេះស្ទើរតែអស់គ្មានសល់ ដោយសារតែ...
-

ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី៦ ខែឧសភា ​​ ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច ​​នៅចំណុចភូមិខ្នារ ឃុំព្រៃទឹង ស្រុកសីធរកណ្ដាល ខេត្តព្រៃវែង ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរតែទាំងស្រុង និងខូចខាតសម្ភារៈ គិតជាទឹកប្រាក់អស់ជាង​ ២ម៉ឺនដុល្លារអាមេរិក។

សមត្ថកិច្ច ​ស្រុកសីុធរកណ្ដាល បានឲ្យដឹងថា អគ្គីភ័យនេះផ្តើមចេញពីភ្លើងចង្រ្កាន បណ្តាលឆេះរោងបាយអស់ហើយឆ្លង មកឆេះផ្ទះធំទើបធ្វើថ្មីទៀត អស់​ស្ទើទាំងស្រុង ផ្ទះមួយខ្នងទំហំ ៨ម៉ែត្រ X៩ ម៉ែត្រ ត្រូវអគ្គីភ័យលេបស្ទើទាំងស្រុង រួមទាំងការខូចខាតសម្ភារៈ គិតជាទឹកប្រាក់អស់ជាង​ ២ម៉ឺនដុល្លារអាមេរិក ។
ម្ចាស់ផ្ទះ​ឈ្មោះប៉ូ យ៉យ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំខាងលើ​ បានឲ្យដឹងថា ​​​ករណីនេះបណ្តាលឲ្យខូតមាន ទូរទស្សន៍​១​​ ,ទូដាក់ខោអាវ ១ ,ម៉ាស៊ីនដេ ២ គ្រឿង និង លុយក្នុងទូ​ចំនួន​១៨៥០ដុល្លារ ចំណែក​ផ្ទះ ទើបសង់ថ្មី អស់ទឹកប្រាក់ចំនួន២១០០០ដុល្លារ។​
ដោយ៖ សុទ្ទ