រថយន្តតាកូម៉ាដាច់ហ្រ្វាំង បុកស្លាកសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន នៅ...
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកតូកូម៉ា ដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកសួនច្បារ បុកផ្ទប់និងស្លាកសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន ផ្លូវជាតិលេខ១ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់និង២នាក់ រងរបួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានព្រះមុន្នីវង្សថ្មី ត្រើយខាងកើត ក្នុងភូមិចុងព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្តម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N-2976 ជិះដោយបុរស៣នាក់ក្នុងរថយន្ត ធ្វើដំណើរ ចេញពីផ្លូវជាតិលេខ២ ឡើងមកស្ពានព្រះមុន្នីវង្សថ្មី លុះដល់ចំណុចកើតហេតុ ខណៈដែលកំពុងចុះពីលើស្ពាន ស្រាប់តែរថយន្តរបស់គាត់ បានដាច់ហ្វ្រាំង ជាហេតុបណ្តាលឲ្យជ្រុលទៅឡើងសួនច្បារ បុកផ្ទប់នឹងស្លាកសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន ផ្លូវជាតិលេខ១ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នករួមដំណើរជាមួយ២នាក់រងរបួសស្រាល។ មុនកើតហេតុ រថយន្តបង្ក បើកចុះពីស្ពានព្រះមនីវង្សថ្មី ក្នុងទិសដៅពីលិចមកកើត លុះពេលចុះចំណោទស្ពាន អ្នកបើកបរជាន់ហ្វ្រាំង មិនស៊ីរួចបុរសអ្នកបើកបរសំរេចចិត្តបួង ចង្កូតមកខាងឆ្វេង ដើម្បី បំបុកឃឿនស្ពានច្បារ អោយរថយន្តបន្ថយលឿនខ្លាច បុកម៉ូតូរថយន្តផ្សេង ទៀត ទើប បណ្ដាលឲ្យអ្នកបើកបរបាក់ដៃខាងឆ្វេង និងបុរសវ័យអាយុប្រហែល៣០ឆ្នាំ ជាងរបួសបាក់ដង កាំបិតខាងឆ្វេង និងក្មេងប្រុសអាយុ១១ឆ្នាំ របួសបាក់ដៃខាងឆ្វេង ។ ក្រោយកើតហេតុរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យព្រះកុសមៈ ហើយសំភារៈ ខូចខាតស្លាកមិត្តភាពកម្ពុជា-ជប៉ុន តិចតួចចំណែករថយន្តខូចខាត ផ្នែកខាងមុខ បែកកញ្ចក់មុខនិងផ្ទុះបំពង់សុវត្ថិភាពរថយន្ត ។ ក្រោយសមត្ថកិច្ចវាស់វែង និងហៅរថយន្ត ស្ទួចយកមកស្ទួចរថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ជាបណ្ដោះអាសន្នសិនរង ចាំម្ចាស់រថយន្តព្យាបាលធូរស្រាល និងហៅមកសាកសួរ នាំអោយច្បាស់ពីមូលហេតុ និងសងថ្លៃខូចខាតសម្បត្តិរដ្ឋផងដែរ ៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។