ញាក់សាច់អស់ទាស់...ចោម ច័ន្ទ បង្ហោះដុល្លារទាំងដុំៗក្នុងហ្វេសប៊ុក !
ណារ៉ា
-

បន្ទាប់ពីបង្ហោះរូបទិញពេជ្រមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះបងស្រីតារាសម្ដែង ដេននីក្វាន់ គឺអ្នកនាង ចោម ច័ន្ទ បានធ្វើអោយមហាជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលម្ដងទៀតក្រោយពីបានបង្ហោះរូបប្រាក់ដុល្លារទាំងដុំៗតែម្ដង ។

អមជាមួយគ្នានេះដែរអ្នកនាងបានរៀបរាប់ថា៖ «ហត់ព្រោះតែលុយ ខ្វះក្តីសុខនិងបំផ្លាញក្តីសុខក៏ព្រោះតែលុយ ថ្ងៃនេះគឺលុយចេញ តិចច្រលំថាលុយចូល ទូកធំក្តោងក៏ធំ ជឿអត់មិត្ត? អ្វីដែរសំខាន់ខ្ញុំមានចំណុចពិសេសគឺ..!! ខ្ញុំអាចប្រេីខួរក្បាលនិងចុងប៊ិចមួយនេះដេីម្បីរកលុយ...!!!! (គិតរកក្តីសុខជូនខ្លួនអែងម្តងហេីយព្រោះហត់ច្រេីនហេីយ)» ៕
អត្ថបទបន្ថែម៖ ចោម ច័ន្ទ ទំនេរទៅទិញពេជ្រអស់រាប់ម៉ឺនដុល្លារ ! អ្នកនាង ចោម ច័ន្ទ បងស្រីតារាសម្ដែងស្រីសិចស៊ី ដេននីក្វាន់ បាត់មុខមួយរយៈខានឡាយវីដេអូក្នុងបណ្ដាញសង្គមដោយសារតែមុខរបួសវះកាត់កែសម្ផស្សរបស់អ្នកនាងនៅមិនទាន់ជាសះស្បើយ ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺនៅពេលអ្នកនាងជាមុខរបួសហើយក៏ស្រាប់តែបង្ហាញនូវមុខមាត់ថ្មីដែលស្អាតខុសប្លែកពីទម្រង់មុខចាស់ ។
ដោយឡែកនៅថ្ងៃនេះដែរ អ្នកនាងចេញក្រៅទៅទិញពេជ្រអស់រាប់ម៉ឺនដុល្លារទៀតផង  ។ អ្នកនាងបានអោយដឹងថា៖ «សំរាច់ថាយកម៉ូតនេះហេីយព្រោះសាមញ្ញៗទំនេរមកទិញពេជ្រ នៅហាង សុីន ហេង ព្រោះពេជ្រល្អ វល់ៗតាមប្អូនស្រី ដេន នី អស់ 25800$ លេងៗទៅ» ៕ ប្រភព៖ ហ្វេសប៊ុក Choum Chann