ក្រោយពីមានការផ្ទុះរឿងរ៉ាវ ពេញបណ្តាញសង្គម Facebook ដោយមានការចុះផ្សាយពីហាងមីហឹរ៧យ៉ាងទិញទឹកស៊ុបទាំងកានៗ មកលក់អោយអតិថិជន ដែលនេះជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពនោះ ពេលនេះមានការចេញមុខបកស្រាយពីហាងមីហិរ ដោយលើកឡើងថា ៖ “សូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែលគាំទ្រមីហឹរសេអ៊ូលយើងខ្ញុំយើងខ្ញុំសូមធ្វើការបកស្រាយចំពោះម្ចាស់ Facebook Account មួយ ដែលបានផុសរូបនិងសរសេរ Status ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសនិងការជឿួទុកចិត្តពីសំណាក់អតិថិជនរបស់មីហឹរសេអ៊ូលយើងខ្ញុំ។ យើងខ្ញុំសូមបញ្ជាក់ថា ទឹកនៅក្នុងកាដុងនោះគឺជាប្រេងម៉ាស៊ូតសម្រាប់ចាក់ម៉ាស៊ីនភ្លើងប៉ុណ្ណោះមិនមែនជាទឹកស៊ុបកាដុងដែលម្ចាស់Facebookនោះបានផុសនោះទេ។ អាស្រ័យដូចហេតុនេះសូមមេត្តាបញ្ឈប់ការ Share រឺផុសរឿងមិនពិតដែលនាំឲ្យមានការយល់ច្រលំកាន់តែច្រើន។ (សូមចុចមើលវីដេអូ និងរូបភាពខាងក្រោមនេះ។ សូមជួយshare ឲ្យបានដឹងទាំងអស់គ្នាផង។) សូមអរគុណចំពោះការគាំទ្ររបស់អតិថិជនកន្លងមកនេះ។”
មានវីដេអូ៖ ប្រភព៖ Hok Thada