តោះមកមើលគ្រួសារមួយនេះវិញម្ដាយអាយុ ៦៣ ឆ្នាំទៅហើយតែសម្រស់វិញដូចនារី ២៥ ​ឆ្នាំ
-

ស្ត្រី ៤ នាក់ស្ថិតនៅក្នុងគ្រួសារជនជាតិតៃវ៉ាន់មួយធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្នុងចំណោមស្ត្រីទាំង ៣ នាក់ក្នុងរូបថតខាងលើនេះមានម្នាក់គឺជាម្ដាយពួកគេទាំង ៤ នាក់បានក្លាយជាប្រធានបទក្ដៅនៅលើសារព័ត៌មានល្បីៗជាច្រើនជ៉ំវិញពិភពលោក ហើយគេបានហៅគ្រួសារនោះថា គ្រួសារនៃយុគទឹកក

បើមិនប្រាប់សាកទាញសិនមើល ថាមួយណាជាម្តាយដែលមានអាយុ៦៣ឆ្នាំនោះ ទាយលេងៗសិនទៅចម្លើយគឺនៅខាងក្រោមគេបង្អស់។ កាលពីពេលថ្មីៗរូបថតនារីស្រស់ស្អាត ៣ នាក់ដែលជាជនជាតិតៃវ៉ានបានធ្វើឲ្យគ្រប់គ្នាទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា ក្នុងចំណោម ៣ នាក់នោះមានម្នាក់គឺជាម្ដាយ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះគឺនៅពេលដឹងអាយុពិតរបស់អ្នកទាំង ៣ ។
មុនដំបូងឡើយភាពល្បីល្បាញនេះកើតឡើងតាមរយៈស្ត្រីដែលជាកូនច្បងនៅក្នុងគ្រួសារដែលមានឈ្មោះថា Lure Hsu នាងបានធ្វើឲ្យមនុស្សជាច្រើនលួចសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយនាងកាន់តែល្បីនៅពេលដែលការពិតត្រូវបានលាតត្រដាងថាអាយុពិតរបស់នាងគឺ ៤១ ឆ្នាំទៅហើយ បន្ទាប់មករូបថត និង រឿងរ៉ាវរបស់នាងក៏បានលេចឡើងពាសពេញបណ្ដាញសារព័ត៌មានពាសពេញពិភពលោក។
ក្រោយមកទៀត រូបថតលក្ខណៈគ្រួសារមួយសន្លឹករបស់នាងក៏ត្រូវបានគេបើកកកាយនៅក្នុងគណនីបណ្ដាញសង្គមរបស់នាង ហើយនៅពេលដែលមានការសាកសួរថា តើស្ត្រីទាំង ៣ នោះគឺជាបងប្អូនរបស់នាងមែនឬទេ ចម្លើយនោះគឺមិនមែនទាំងអស់ទេក្នុងចំណោមនោះម្នាក់គឺជាប្អូនស្រីរបស់នាងឈ្មោះថា Sharon អាយុ ៣៦ ឆ្នាំ ចំណែកស្ត្រីម្នាក់ដែលនៅកណ្ដាលនោះគឺជាម្ដាយរបស់នាង គាត់មានអាយុ ៦៣ ឆ្នាំហើយ។
គ្រាន់តែចម្លើយប៉ុណ្ណឹង វាធ្វើឲ្យគ្រួសារនាងកាន់តែល្បីឈ្មោះនិងបង្ហាញខ្លួនស្ទើរគ្រប់សារព័ត៌មានល្បីៗពាសពេញពិភពលោករហូតដល់គេដាក់រហ័សនាមគ្រួសាររបស់នាងថា គ្រួសារនៃយុគទឹកក ព្រោះតែសម្រស់ដែលមិនងាយចាស់របស់ពួកនាង ។ នៅក្នុងគ្រួសារនេះមិនមែនមានតែ ៣ នាក់នោះទេដែលមានស្រស់ក្មេងជាងវ័យខ្លាំងបែបនេះ គឺនៅមានកូនស្រីទី ២ ម្នាក់ទៀតដែលមានឈ្មោះថា Fayfay អាយុ ៤០ ឆ្នាំ ។
ក្នុងបទសំភាសន៍ជាមួយនឹង ទស្សនាវដ្ដី Friday magazine របស់តៃវ៉ាន ជាមួយសំនួរ តើអ្វីដែលជាអាថ៌កំបាំងដែលធ្វើឲ្យពួកនាងមានសម្រស់វ័យក្មេងជាងអាយុបែបនេះ ? Lure Hsu បានប្រាប់ឲ្យដឹងថា គ្រាន់តែញ៉ាំទឹកឲ្យបានច្រើន និង បរិភោគបន្លែ ។ នាងបានបន្ថែមថា នៅពេលដែលស្បែករបស់អ្នកមានជាតិទឹកគ្រប់គ្រាន់អ្នកមិនចាំបាច់ព្រួយបារម្ភពីភាពចាស់និងស្នាមជ្រួញទេ ។ ស្រដៀងនិងបងស្រីច្បង អ្នកនាង Fayfay ក៏បានផ្តល់អនុសាសន៍ឱ្យទទួលទានទឹកឲ្យបានច្រើនផងដែរ ហើយព្យាយាមទទួលទានទឹកក្តៅឧណ្ហ ៗមួយកែវធំ ជារៀងរាល់ព្រឹក។ Fayfay បានបន្ថែមទៀតថា “ខ្ញុំបានធ្វើវាអស់រយៈពេលជាងមួយទសវត្សមកហើយ ខ្ញុំទទួលទានប្រហែល 350ml ដល់ 500ml” ៕
ប្រភពៈ ណុត