ពូកែលក់មិនដាច់ជួលស្រីស្អាតមកលក់ម្ដងមើលមានអី...
-

នារីស្រស់ស្អាតម្នាក់ត្រូវបាន ថៅកែ ហាងលក់សាច់កាប់មួយកន្លែងបានជួលនាងមកអោយជួយលក់ដោយសាយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង អ្នក​លក់​ម្ហូបអាហារ​តាម​រទេះ​ក៏​មាន​កំណើន ម្ចាស់​តូប​លក់​សាច់​ផាកឡូវ​មួយ​កន្លែង​នៅ​តៃវ៉ាន់​បានប្តូរ​យុទ្ធសាស្ត្រទីផ្សារ​ដើម្បីទាក់ទាញអតិថិជនថ្មី ដោយបានហៅនារីស្រស់ស្អាតម្នាក់មានឈ្មោះថា Little Peach ឲ្យ​មក​ជួយ​លក់។

មិននឹកស្មានថាពេលដែលគ្រាន់តែជួលនាងមកអោយលក់មិនបានប៉ុន្មានផងស្រាប់តែ ​លទ្ធផល​តូប​លក់​សាច់​ខាង​លើ ​លក់​បាន​៤​ដង​លើស​ពី​ពេល​មុនៗ មូលហេតុដោយសារតែការលក់របស់នាងនោះគឺនាងបាន​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ដែលធ្វើអោយភ្ញៀវ​ទាំង​ប្រុស​ទាំង​ស្រីតម្រង់​ជួរ​គ្នា​ទិញ​សាច់​ និងថតរូប​ដ៏​កម្រ​របស់​ស្រី​ស្អាត​សិចស៊ី​កំពុង​កាប់សាច់​លក់។
ប្រភពៈ ណុត