រភើបណាស់...ភរិយាលោក កែវ វាសនា សរសើរប្តីមិនដាច់ពីមាត់ ដោយសារតែ...
ភរិយា របស់លោក កែវ វាសនា ស្រាប់តែបង្ហើបរឿងក្នុងចិត្ត ដែលបង្ហាញប្រាប់ទៅមហាជនថា លោក កែវ វាសនា គឺជាប្តីល្អមួយរូប ទោះបីជាអ្នកនាងមានកូនដ៏ទៅពីរហើយ តែលោកនៅតែបំពេញខ្លួនធ្វើជាប្តីដ៏ល្អ និងមិនភ្លេចបង្ហាញក្តីស្រលាញ់ចំពោះភរិយាដដែល។
អ្នកនាង chy chy ដែលជាម្ចាស់គណនីហ្វេសប៊ុក បានលើកឡើងថា "រយះពេលដែលយើងស្គាល់គ្នាជាង11ឆ្នាំហើយ ហើយយើងបានរៀបការនឹងគ្នាទើបតែបាន2ឆ្នាំទេហើយពេលនេះយើងទាំ2ក៍មានកូនដល់ទៅ2នាក់ ប្រុសមួយស្រីមួយ❤️ តែអ្វីដែលសំខាន់អូនសប្បាយចិត្តណាស់ដែលបងស្រលាញ់អូនខ្លាំងដដែលទោះយើងមានកូន2ជាមួយគ្នាហើយក៍ដោយ❤️ អរគុណបងដែលពេលទំនេរពីការងារបងតែងតែជួយមើលកូនគ្រប់ពេលមិនថាពេលយប់រឺពេលថ្ងៃទេហើយពេលនេះអូនសរសៃរខ្ចីពេលយប់បងត្រូវមើលកូនម្នាក់ឯងទៀត សង្ឃឹមថាតរទៅមុខទៀតបងនៅតែធ្វើជាប៉ាល្អប្តីល្អសម្រាប់អូននឹងកូនដូចពេលនេះណា អរគុណបងដែលធ្វើអោយអូនសើចច្រើនជាងយំ ហើយអូននេះសម្តីអាក្រក់ជាមួយបងតិចហើយតែអូននឹងព្យាយាមប្រើសម្តីល្អៗដូចអ្វីដែលបងបានសុំអូនថាកុំសម្តីអាក្រក់ជាមួយបងពេក យើងទាំងពីរតរស៊ូជាមួយគ្នាច្រើនណាស់ទម្រាំមានថ្ងៃនេះជាមួយគ្នាចឹងហើយយើងត្រូវតែដើរទៅមុខយ៉ាងរលូនបន្តរទៀតជាមួយគ្នា ពេលនេះទោះយើងមានផ្ទះនៅ មានឡានជិះ ហើយមានអ្វីញាំគ្រប់គ្រាន់ក៍ដោយក៍មិនសំខាន់ចំពោះអូនដែរអ្វីដែលសំខាន់អូនត្រូវការសុភមង្គលក្នុងគ្រួរសារត្រូវការបងស្រលាញ់អូននឹងកូនៗដូចពេលនេះបើបងធ្វើបានចឹងរហូតជីវិតអូនពិតជាមានន័យណាស់ដែលបានបងជាប្តីលុយក៍មិនអាចទិញសេចក្តីសុខបែបនេះបានដែរ អ្នកខ្លះមានលុយតែគ្មានសុភមង្គល ប៉ុន្តែបើយើងមានលុយហើយប្តីប្រពន្ធចេះស្រលាញ់គ្នាស្មោះត្រង់ជាមួយគ្នាទៀតមិនដឹងជាជាវិតមានន័យយ៉ាងណាទេ"។ កត្តាកិច្ចរបស់ស្វាមីល្អ មិនមែនតែជាមនុស្សម្នាក់ដែលចេះរកលុយនោះទេ តែត្រូវចេះស្រលាញ់ផ្តល់តំលៃគ្រប់គ្រាន់ និង ស្រលាញ់ភរិយាគ្មានប្រែនោះដែរ។ ប្រភព៖ Chy Chy
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។