នៅសុខៗម្ដាយបង្ខំអោយរៀបការជាមួយមនុស្សមុខអាក្រក់តែនាង...
-

ថ្ងៃនេះខ្ញុំសុំយករឿងរាវរបស់ខ្ញុំមកនិយាយអោយបងប្អូនស្ដាប់ កាលឆ្នាំ2007 ខ្ញុំបានមកធ្វើការនៅឆ្ងាយភូមិ ហើយខ្ញុំក៏មានសង្សាហើយដែរ តែថ្ងៃមួយម៉ែក៏បានខលប្រាប់អោយខ្ញុំចុះទៅផ្ទះដើម្បីរៀបការ។ ខ្ញុំបានជំទាស់យ៉ាងខ្លាំងថាមិនរៀបការដាច់ខាត ស្អែកឡើងបងស្រីខ្ញុំក៏ខលមកទៀត ខ្ញុំសួរថារៀបការជាមួយអ្នកណា ភ្លាមនោះ គាត់ថាមកដល់ផ្ទះសិនមកដឹងហើយ ខ្ញុំមិនបានទៅ ពេលដល់ថ្ងៃក្រោយមកបងខ្ញុំក៏មកយកខ្ញុំបញ្ជូនឡើងរត់ភ្លើង ពេលដល់ផ្ទះភ្លាមខ្ញុំឃើញលុយ3000$ខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំត្រូវបានម្ដាយលក់…

ម៉ែប្រាប់ថា៖ ម៉ែនឹងប៉ាឯងចាស់ហើយ ម៉ែអោយឯងមានប្ដីអ្នកដែលអាចមើលថែកូនបាន ខ្ញុំជំទាស់ដាច់ខាតព្រោះកូនកំលោះជាមនុស្សមុខអាក្រក់ជាងគេប្រចាំភូមិ មុខអាក្រក់ច្រមុះធំថ្ងាស់ប៉ោងកំពស់មិនបាន1.6ហើយខ្ញុំមិនដែលឃើញនាក់ណាមុខអាក្រក់ជាងហ្នឹងពីមុនមកទេ ដល់ពេលយប់ឡើងស្រាប់តែឮសម្លេងម៉ែយំក្នុងបន្ទប់ហើយអាដៃរសម្លាប់ខ្លួនខ្ញុំឃើញបែបនេះក៏ប្រញ៉ាប់បញ្ជូនជូនគាត់ទៅមន្ទីពេទ្យ…បន្ទាប់ពីសង្រ្គោះគាត់បានហើយ គាត់ក៏និយាយថា តាមម៉ែម្ដងទៅកូនខ្ញុំក៏មិនហានជំទាស់ខ្លាចគាត់សម្លាប់ខ្លួនម្ដងទៀត ហើយសួរខ្លួនឯងថាតើខ្ញុំត្រូវមករៀបកាជាមួយមនុស្សដែលមិនបានស្រលាញ់ហើយមុខមាត់បែបនេះឬ.?
ក្រោយមកយើងក៏រៀបការបន្ទាប់ពីរៀបការហើយយប់ផ្សំដំណេកខ្ញុំប្រញ៉ាប់ចូលបន្ទប់មុន ហើយចាក់សោរ នឹង យកតុទូបិតទៀតផង គេមកដល់ហើយគោះទ្វា សួរថា៖ ខ្ញុំមកវិញនៅ?គេងនៅ? ខ្ញុំបិតត្រជៀកមិនស្ដាប់មិនឆ្លើយហើយក៏ដេកលក់ព្រឹកឡើងបើកទ្វាចេញមកឃើញគេដេកដណ្ដប់កន្សែងនៅនឹងប៉េតុង គួរអាណិត ណាាស់ពេលឃើញ ខ្ញុំភ្លាមគេក៏ភ្ញាក់លឿនហើយសួរខ្ញុំថាហេវនៅចាំខ្ញុំធ្វើបបរអោយញាំ ពេលឆ្អិនហើយខ្ញុំញាំបណ្ដើសួរគេបណ្ដើរ ថាហេតុអ្វីទើបម៉ែខ្ញុំលើកខ្ញុំអោយលោក? គេឆ្លើយថា៖ ម៉ែខ្ញុំសួរថាព្រមមើលថែកូនស្រីគាត់អោយបានល្អអត់ គេក៏ងក់ក្បាលហើយម៉ែរខ្ញុំក៏លើកអោយម៉ង គេរៀបរាបពីជីវិតដ៏កំសត់របស់គេថា៖ ម៉ែបែកបាក់គ្នាធ្វើអោយគេត្រូវរស់ម្នាក់ឯង ខ្ញុំស្ដាប់ហើយចង់ស្រក់ទឹកភ្នែកតែនៅតែមិនអោយគេងជាមួយព្រោះឃើញធ្មេញដ៏លឿងរបស់គេហើយអស់អារម្មណ៍យប់ឡើងខ្ញុំអោយគេចូលគេងបន្ទប់ជាមួយខ្ញុំតែគេគេងនៅនឹងប៉េតុងខ្ញុំគេងនៅលើគ្រែគេក៏អូខេ យើងនៅបែបនេះអស់រយះពេល1ឆ្នាំ
ពេលចូលឆ្នាំ2008 ខែរងារធ្លាក់ព្រិលមួយអាទិត្យខ្ញុំដេកនៅលើគ្រែរហូតមិនព្រមកម្រើកខ្លួន zhong គេធ្វើអាហាលើកមកអោយខ្ញុំញាំដល់លើគ្រែ ពេលញាំរួច គេក៏ប្រាប់ថាខ្ញុំនាំនាងទៅកន្លែងមួយ ខ្ញុំឆ្លើយថា ខ្ជិលទៅរងារ គេបន្តថា ជិះខ្នងខ្ញុំទៅ ចុងក្រោយគេព្យាយាមធ្វើអោយខ្ញុំទៅទាលតែបានគឺសួនតូចៗនៅក្បែផ្ទះ ពេលទៅដល់គេក៏ដាក់ខ្ញុំចុះ ហើយអោយខ្ញុំបិតភ្នែក នឹងប្រាប់ថាគេរាប់ដល់3ចាំបើកណា ខ្ញុំនិយាយថា ឡប់ទេដឹងលេងអីដូចកូនក្មេង គេនិយាយរាប់ដល់3អូខេបើកភ្នែក ពេលខ្ញុំបើកភ្នែកភ្លាមក៏ឃើញតុក្តាខ្លាឃ្មុំ13ក្បាល. ហើយថែមទាំងមានពណ៌ចំរុះព្រងព្រាតមានខ្លះញញឹមមានខ្លះមុខស្ថូត មានខ្លះមុខយំ ហើយមានអក្សរថាខ្ញុំស្រលាញ់ Ya ចង់មើលថែ Ya រហូតអស់មួយជីវិត ខ្ញុំឃើញហើយនិយាយថា៖ លេងអីនឹងដូចឡប់ខ្ញុំមិនអៀនទេ តែទឹកភ្នែកហូរចុះមកគេនិយាយថាខ្ញុំមិនដែលនៅទីក្រុងទើបខ្ញុំមិនចេះធ្វើអី បែបរ៉ូមិនតិចដូចគេទេ ខ្ញុំមើលតាមទូរទស្សន៍ឃើញគេធ្វើបែបនេះក៏ធ្វើតាមគេទៅ
ខ្ញុំយល់ហើយ នេះគឺជាលើកដំបូងដែលគេធ្វើអោយខ្ញុំរំភើបបំផុត ខ្ញុំដឹងថាក្ដីស្រលាញ់របស់គេធំប៉ុណ្ណាដែលផ្ដល់ឲ្យខ្ញុំ ហើយយប់នេះខ្ញុំនឹងសម្រេចចិត្តអោយគេមកគេងលើគ្រែជាមួយគ្នាតែម្ដងខ្ញុំនិយាយថា ខ្ញុំមានគំរូរមេរៀនពីរបៀបធ្វើក្លែងបង្ហោះ គេថាតោះធ្វើអាលូវម៉ងទៅ ខ្ញុំថាឡប់អ្នកណាធ្វើកើតបើទឹកកកធ្លាក់ចឹងចាំខែក្ដៅសិន ណាមួយយប់ហើយតោះទៅគេងវិញ ហើយនេះជាយប់ដំបូងដែលយើងបានអីអីគ្នា បន្ទាប់ពីរៀបការអស់រយះពេល2ឆ្នាំក្រោយមកយើងក៏មានកូនជាមួយគ្នា ហើយទៅធ្វើការជាមួយគ្នារស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ បើគិតមកដល់ពេលនេះគឺឆ្នាំ2017ហើយ គេមិនដែលធ្វើអោយខ្ញុំខូចចិត្តម្ដងណាទេ គេជាប្ដីដ៏ល្អ ពេលនេះជីវិតខ្ញុំគឺប្រសើរខ្លាំងសំណាងណាស់ដែលខ្ញុំអាចទ្រាំជាមួយគេបានពេលដែលរៀបការហើយថ្មីៗ ចឹងហើយទើបខ្ញុំបង្ហោះរឿងរាវនេះផ្ដាំដល់មិត្តទាំងអស់គ្នាថាកុំមើលមនុស្សត្រឹមតែមុនមាត់ សំខាន់ទឹកចិត្តអោយពេលវេលាសម្រាប់ក្ដីស្នេហ៍យើងបន្តិចទៅថ្ងៃមួយពេលវេលានឹងធ្វើជាសាក្សីសម្រាប់ក្ដីស្នេហ៍យើងទាំងពីជាមិនខាន។ អត្តន័យអប់រំ៖ ទុកឪកាសអោយពេលវេលា សំរាប់សាកចិត្តមនុស្ស។ កំុសំម្លឹងមនុស្សតែសំបកខាងក្រៅ ។ ប្រភពៈ ណុត