ពុទ្ធោ! ព្រះសង្ឃម្នាក់ដែលមានជំងឺដុះសាច់នៅចង្កេះ ព្យាបាលមិនជា ពេលនេះបានសុគតហើយ ប៉ុន្តែបន្សល់ទុក…(មានវីដេអូ)
សីហា
-

កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៨ ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ So Thi បានបង្ហោះវីដេអូដែលទាក់ទងនឹងព្រះសង្ឃមួយអង្គបានមានជម្ងឺមិនអាចព្យាបាលជាគឺ ជម្ងឺដុះសាច់នៅត្រង់ចង្អេះ ដោយសាររតែយកទៅព្យាបាលនៅថៃយឺតពេលទើបសាច់ដុះនៅចង្គេះរាលដាលដល់សិរីរាង្គផ្សេងៗទៀតមិនអាចវះកាត់បាន ព្រោះពេទ្យប្រាប់ថា «បើសិនជាវះនោះនឹងស្លាប់ភ្លាមជាមិនខាន»។

ហើយម្ចាស់គណនីយហ្វេសប៊ុកនេះបានបង្ហោះសារកាលពីព្រះសង្ឃអង្គនេះមិនទាន់សុគតថា ៖ «អស់រយះពេលជិត១ខែ មកព្យាបាលជំងឺនៅពេទ្យប្រទេសថៃ(ទីក្រុងបាកកក) Doctors ចំនួន៣ផ្នែកខុសៗគ្នាដែលត្រួតពិនិត្យនៅលើរាងកាយរបស់លោក ហើយបានសរុបលទ្ធផលដែលពួកគាត់យកចិត្តទុកដាក់ព្យាបាលជំងឺនិងតាមដានជំងឺរបស់លោកអ្នកជំងឺ ។
Doctors ទាំងនោះបានប្រាប់ថា ភាគរយនៃការព្យាបាលជំងឺរបស់លោកនោះគឺមិនអាចជាទេ (សូន្យភាគរយនៃការព្យាបាល) ព្រោះជំងឺនេះដល់ដំណាក់កាលធ្ងន់ធ្ងូរទៅហើយ។
សាច់ដែលដុះនៅចង្កេះខាងឆ្វេងវាបានរាលដាលដុះដល់ក្នុងពោះ និងដើមទ្រូងមិនអាចយកចេញបានទេ បើវះយកចេញអ្នកជំងឺនិងស្លាប់មួយរំពេចន៍។ឮDoctors ប្រាប់ហើយនិយាយមិនចេញហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមានតែប្អូនមួយទេ។ថ្ងៃទី27ខែ04ឆ្នាំ2018 អាត្មានិងយកលោកមកខ្មែរវិញដើម្បីអោយលោកបានជួបញោមស្រី និងមានជីវិតចុងក្រោយនៅខ្មែរ។បើនៅព្យាបាលក៏មិនជា ហើយត្រូវចំណាយថវិកាច្រើនទៀត។»
រហូតមកដល់ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះដោយជម្ងឺធ្វើទុកកាន់តែខ្លាំងទៅៗ វេលាម៉ោង ០៣ និង៣៧នាទី រំលង់អធ្រាត្រយប់មិញនេះ ព្រះសង្ឃអង្គនេះបានសុគត់បាត់ទៅហើយ។
ដោយរឿងហេតុបែបនេះចុងក្រោយបានបន្សុលទុកវិដេអូខាងក្រោមយ៉ាងក្រៀមគ្រាំតែប៉ុណ្ណោះ៖