ពិតជាគួរឲ្យសោកស្តាយណាស់...បងប្រុសម្នាក់រៀបរាប់ពីជីវិតដ៏ឈឺចាប់មួយនៅក្នុងជីវិត បន្ទាប់ពីជីតា និងប្រុសបង្កើតបានស្លាប់ផុតទៅ...
-

ហេតុអ្វីបានជាខ្ញុំជួបនូវរឿងរន្ធត់ផ្ទួនៗគ្នាយ៉ាងដូចនេះ ? ជីតាខ្ញុំទេីបតែស្លាប់បានបីខែសោះឥឡូវប្អូនប្រុសបង្កេីតតែម្នាក់គត់ដែលកេីតពីពោះម្តាយតែមួយជាមួយគ្នាបានស្លាប់ចោលខ្ញុំនឹងកូនរបស់គាត់ដែលទេីបតែមានអាយុ ៥ នឹង ៦ ឆ្នាំលឿនពេកដែលគ្មានអ្នកណាម្នាក់បាននឹកស្មានដល់ទាល់តែសោះ ប្អូនខ្ញុំបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលយេីងទាំងពីរនាក់កំព្រាម្តាយដោយសារប៉ុលពតសម្លាប់តាំងពីកុមារភាព ប្អូនខ្ញុំ ឈ្មោះតាន់ មុនីវុធ ទីបំផុតការធ្វេសប្រហេសដោយសារតែការរវល់រៀងៗខ្លួន ( យេីងមិនចេះបែងចែកពេលវេលាអោយបានត្រឹមត្រូវ )យេីងគិតតែប្រឹងដេីម្បីតែប្រាក់។ កុំហុសរបស់ខ្ញុំគឺខ្ញុំមិនបានយកចិត្តទុកដាក់តាមដានសុខភាពប្អូនរបស់ខ្ញុំទាំងខ្ញុំបានដឹងបានដឹងយ៉ាងច្បាស់ថាប្អូនរបស់ខ្ញុំមិនមានស្មារតីនឹងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំជីវិតរបស់គាត់នឹងក្រុមគ្រួសារគាត់តែអ្វីៗវាត្រឹមតែគិតហេីយខ្ញុំមិនបានបំពេញតួនាទីជាបងដែលមានសត្ថភាពគ្រប់គ្រាន់ក្នុងការជួយជីវិតប្អូនតាំងពីដំបូងមក។មកដល់ពេលបែកគ្នាទេីបខ្ញុំដឹងថាយេីងជាបងប្អូនបង្កេីតហ្នឹងគ្នាតែយេីងមិនមានបន្សល់ទុកនូវអនុស្សាវរីយ៏ការសប្បាយជុំគ្នានោះទេស្ទេីរតែគ្មានសម្បីតែរូបថតមួយសន្លឹកដែលថតជាមួយគ្នាពីនាក់បងប្អូន ការពិតខ្ញុំគឺជាមនុស្សម្នាក់បានជួយមនុស្សនៅជំវិញខ្លួននឹងបានចូលរួមក្នុងសង្គមបានច្រេីនគួរសមដែរទតែទីបំផុតខ្ញុំត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ត្រូវបាត់បង់ប្អូនជាទីស្រលាញ់តែមួយពព្រិចភ្នែក។យេីងបានត្រឹមតែកេីតក្នុងផ្ទៃម្តាយតែមួយតែយេីងមិនចេះរកវិធីរស់ជាមួយគ្នាអោយបានល្អរហូតចាស់បាន ប្អូនខ្ញុំគោរពស្រលាញ់ខ្ញុំណាស់ហេីយខ្ញុំក៏បានផ្តល់ការងារអោយកាន់កាប់ដេីម្បីចិញ្ចឹមជីវិត តែខ្ញុំមិនបានយកចិត្តទុកដាក់អំពីសុខភាពប្អូនបានត្រឹមត្រូវបានត្រឹមតែការបន្ទោសរហូតធ្វេីអោយប្អូនបង្កេីតក្លាចមិនចង់ហ៊ានជួបមុខចេះតែគេចពីមុខនេះមិនមែនជាចំណុចល្អឡេីយក្នុងការរស់នៅជាមួយបងប្អូនវាជាបទពិសោធន៏មហាសែនឈឺចាប់បំផុតក្នុងជីវិតខ្ញុំដែលខ្ញុំមិននឹកស្មានសោះថាវាហ្នឹងអាចកេីតចំពោះជីវិតខ្ញុំដែលខ្ញុំតែងតែគិតថាខ្ញុំជាមនុស្សម្នាក់ដែលប្រយ័ត្ននឹងគិតគូរបានម៉ត់ចត់បំផុតចំពោះការសម្រេចចិត្តរបស់ខ្ញុំមុនហ្នឹងខ្ញុំធ្វេីអ្វីមួយ ។ ពេលដែលខ្ញុំបានអានសារចុងក្រោយរបស់លោកវស្ទីវចប ស្ថាបនិកក្រុមហ៊ុន អេផល ខ្ញុំបានគិតថាវាការពិតណាស់យេីងត្រូវតែគិតពីសុខភាពខ្លួននឹងសេចក្តីសុខមនុស្សនៅក្នុងគ្រួសារនឹងមនុស្សនៅជំវិញខ្លួនអោយបានប្រសេីរទេីបយេីងជោកជ័យហេីយវាមិនមានវិប្បដិសេរី។ ដូចនេះខ្ញុំសូមអំពាវនាវដល់បងប្អូនញាតិមិត្តទាំងអស់ត្រូវគិតពីសេចក្តីសុខនឹងសុខភាពខ្លួននឹងមនុស្សនៅជុំវិញខ្លួនដោយយកចិត្តទុកដាក់បំផុតទេីបយេីងមិនស្តាយក្រោយ។ មុនីវុធបានស្លាប់នៅវាលាម៉ ៦ និង៤៥ នាទីព្រឹកថ្ងៃ ០៧ ខែឧសភា ឆ្នាំ ២០១៨ ហេីយសពត្រូវបានយកទៅតំកល់ធ្វេីបុណ្យនៅភូមិផ្ទះវាលឃុំព្រែកដំបូកស្រីសន្ធរខេត្តកំពង់ចាម។

ប្រភព៖ Monivann Tan