សូមជួយត្រេកអរផង គូរស្នេហ៍ស្រលាញ់ភេទដូចគ្នា ដែលបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះពួកគេបានចូលរោងការហើយ តែកូនកំលោះ...(មានវីដេអូ)
មួយគូថ្មីទៀតហើយដែលធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែស្នេហាពួកគាត់ខុសធម្មជាតិ ពោលគឺប្រុសស្រលាញ់ប្រុសដូចគ្នា។ អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ កូនកំលោះជាជនជាតិបរទេស ចំនែកឯកូនក្រមុំគឺជាជនជាតិខ្មែរ បានបង្ហោះរូបភាពជាច្រើន ជាពិសេសពួកគេទាំងសំរេចចិត្តរៀបការជាមួយគ្នា និងរួមរស់ជាមួយគ្នា។
យោងតាមគណនីហ្វេសប៊ុក Mii Oun បានបង្ហោះរូបភាព និងវីដេអូ ដែលនិយាយថា "ថតជាមួយកូនក្រមុំនឹងកូនកំលោះឆ្លងប្រទេសមួយមើលស្នេហ៌មិនប្រកាន់ភេទ"។ គួររំលឹកផងដែរថា ពួកគេបានរៀបចំពិធីមង្គលការហើយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ទើបតែកន្លងទៅថ្មីៗនេះ ។ បន្ទាប់ពីឃើញដូចនេះហើយក៏នៅតែមានអ្នកចោទសួរថាពិត រឺក៏អត់? ភ្លាមៗនោះ Mii Oun ក៏បានឆ្លើយថា ពិតណាស់ ព្រោះគាត់បានចូលរួមផ្ទាល់តែម្តង។ មួយវិញទៀតមានអ្នកខ្លះក៏សួរថា តើរវាងអ្នកដែលបានរៀបការទាំងពីរនេះ មួយណាកូនកំលោះ មួយណាកូនក្រមុំ? Mii Oun ក៏បានបញ្ជាក់ប្រាប់ថា ជនបរទេសគឺជាកូនកំលោះ។ ហើយក៏នៅមានសំនួរជាច្រើនទៀតផងដែរទាក់ទងមង្គលការមួយនេះ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនទិដ្ឋភាពទូទៅនៃពិធីមួយនេះដូចខាងក្រោម៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។