ភ្ញាក់ផ្អើលទាំងព្រឹក...ផ្ទុះបំពង់ហ្គាស នៅហាង​ឥណ្ឌាមួយ​កន្លែង បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់
-

​ភ្នំពេញ ៖ មាន​ករណី​​ផ្ទុះ​បំពង់​ហ្គា​ស​នៅ​ហាង​ឥណ្ឌាមួយ​កន្លែង បណ្តាលឲ្យជនបរទេសចំនួន៤នាក់ រងរបួសធ្ងន់ កាល​ពីវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី០៨​ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ខណ្ឌដូនពេញ។

កម្លាំង​មាន​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ពន្លត់ ហើ​យ​ក៏​មា​ន​បំ​ពង់​​ហ្គា​ស​ផ្ទុះ​ជា​បន្តបន្ទាប់​ផង​ដែរ​។ ហើយ​ចំពោះការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ហាង​ខាងលើ​នោះ មិន​ទាន់​ដឹង​នៅឡើយ​ទេ ។
បើតាម​ប្រភព​ពី​មន្ទីរ​កាល់​ម៉ែត​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ទាំង​៤​នាក់​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ហើយ​ ដោយ​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ៕