បុរសចំណាស់ម្នាក់ចាប់រំលោភ ក្មេងស្រី២នាក់ រហូតបានសម្រេច
-

ព្រះវិហារ៖ បុរសចំណាស់ម្នាក់បានចាប់រំលោភលើក្មេងស្រី២នាក់ រហូតបានសម្រេច ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ប ល ដ អាយុ៩ឆ្នាំ នៅលើផ្ទះរបស់នាងរហូតដល់បានសម្រេចម្តងទៀត។ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ស ស ព អាយុ១២ឆ្នាំ បានទៅចាំបងប្រុស ដែលទៅរកត្រីនៅកំពង់ទឹកនៅភូមិកើតហេតុ ពេលនោះជនសង្ស័យបានដើរទៅឃើញក៏បានធ្វើសកម្មភាពចាប់ រំលោភនាងរហូតបានសម្រេចបើទោះបីជានាងស្រែកយំនិងរើបំរ៉ាស់យ៉ាងណាក៍ដោយ។
ជនសង្ស័យមានឈ្មោះ ចេង ជន ភេទប្រុសអាយុ៦៧ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖​ ចិត្ត