ប្អូនស្រីបង្កើត សាន ស្រីឡៃ នឹងទៅប្រលងកម្មវិធី The Voice Kid Cambodia រដូវកាលទី២ ដើម្បីក្លាយជាអ្នកចម្រៀងដូចបងស្រី...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ក្រោយពីបងស្រីឈ្មោះ សាន ស្រីឡៃ ត្រូវប្តីបាញ់សម្លាប់មកគេបានកត់សម្គាល់ឃើញថា សាន​ ម៉ីនាង ជាប្អូនស្រីពៅ ដែលមានដុងសិល្បៈដូចបងស្រីដែរនោះ បានបង្ហាញពីបំណងប្រាថ្នាចង់ចូលប្រឡូកក្នុងពិភពសិល្បៈដូចបងស្រីនាងផងដែរ ជាពិសេសម៉ីនាង តែងតែចេញមុខ Live វីដេអូតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្រីឡៃ ជារឿយៗផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ម៉ីនាង បានបង្កភាពភ្ញាក់ផ្អើលដល់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាខ្លាំង នៅពេលដែលឃើញនាង Live វីដេអូ ហើយប្រកាសតាមរយៈការ Live នោះថា នាងនឹងចូលរួមប្រលងក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោក The Voice Kid Cambodia រដូវកាលទី២នេះ។
ទោះជាយ៉ាងណាក្តី ដំណឹងនេះបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះពួកគេដឹងថា ម៉ីនាង គឺជាកុមារីម្នាក់ដែលមានសមត្ថភាពខ្ពស់ ខាងចម្រៀងមិនចាញ់បងស្រីរបស់នាងប៉ុន្មាននោះទេ៕