ស៊ែរបន្តផង! សុន ស្រីពេជ្រ ប្រកាសលក់ផ្ទះអស់រយៈពេល ២ខែទៅហើយ តែគ្មានអ្នកទិញ រហូតដល់ថ្នាក់សម្រេចចិត្តបង្ហោះសារមួយនេះ...
ភ្នំពេញ៖ តារាចម្រៀងកញ្ញាសុន ស្រីពេជ្រ បានប្រកាសលក់ផ្ទះបន្ទាន់អស់រយៈពេល២ខែទៅហើយ តែគ្មានអ្នកទិញ ដើម្បីយកប្រាក់ព្យាបាលប្អូនប្រុសរបស់នាង ដែលកំពុងតែញាំញីដោយជំងឺជាងដប់ឆ្នាំមកហើយ ។ ផ្ទះដែលសុន ស្រីពេជ្រ ប្រកាសលក់នាពេលនេះស្ថិតនៅភូមិសុពណ៌ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ២០ម៉ឺនដុល្លារ ដែលតម្លៃនេះអាចចចារបាន ។
ក្នុងមួយរយៈចុងក្រោយនេះ កញ្ញាសុន ស្រីពេជ្រ ហាក់បីដូចជាមិនសូវ អំណោយផងទេ ឪពុកទើបតែធូរស្រាល តែពេលនេះប្អូនប្រុសរបស់នាងកំពុងតែជួបទុក្ខធំ ត្រូវការលុយបន្ទាន់ នេះជាការបង្ហោះសាររបស់ សុន ស្រីពេជ្រ "ហ៊ឺម......តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង50000$ក៏អស់ ហើយអីលូវចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ងៃកាត់ម្ងៃកោ ?? អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ឆាប់បានជាទៅអូន អោយគេមើលគេថាផ្ទះនឹងរង់ចាំម្ចាស់ថ្មីម្តងខែ3 ម្តងខែ4 តែអីលូវចូលដល់ខែ5ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផងដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវត្តាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី ???? សូមមេត្តាជួយShareផងដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនជាមុន ????"។ ដំណឹងពីការលក់ផ្ទះជាបន្ទាន់នេះបានផ្សព្វផ្សាយជាសាធារណៈតាមរយៈហ្វេសប៊ុករបស់បងប្រុសបង្កើតរបស់នាង គឺលោកសង់ សេត ក្នុងពេលដែលផ្ទះនោះគឺជាផ្ទះផ្ទាល់ខ្លួនរបស់តារាចម្រៀងសុន ស្រីពេជ្រ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។