ពិតជាចិត្តធម៌មែន! ចំនួនទឹកប្រាក់ ដែលឧកញ៉ាទាំង៤រូប បានបរិច្ចាគដល់កាកបាទក្រហម ស្ទើរមិនជឿថាច្រើនដល់ម្លឹងផង…
សីហា
-

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ខណៈសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិបានបោះឆ្នោតគាំទ្រសម្តេចឲ្យឈរក្នុងតំណែងនាយករដ្ឋមន្រ្តី សម្តេចតេជោ បានផ្តល់ជាយោបល់ថា «រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ» និងក៏បានប្រកាសដាក់ចេញនយោបាយរបស់សម្តេចនាពេលនោះតរៀងមក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សម្តេចពិតជាមានមោទកភាពខ្លាំងណាស់ ដែលយោបល់របស់សម្តេចថា «រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ»ត្រូវបានយកមកប្រើប្រាស់ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះក៏មានការអញ្ជើញចូលរួមពីសប្បុរសជនជាតិ-អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សជាច្រើនរយនាក់ផងដែរ។ ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់៕
ក្នុងនោះផងដែរនៅក្នុងទិវានេះក៏មានសប្បុរសជនគ្រប់ជាន់ថ្នាក់ជាច្រើននាក់ បានធ្វើការបរិច្ចាគទឹកប្រាក់ទៅក្នុងមូលនិធិ ដោយកាកបាទក្រហមកម្ពុជា ទទួលបានថវិកាជាង ១៨លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌។ ក្នុងនោះផងដែរក៏មានឧកញ៉ាចំនួន ៤រូប ដែលតែងតែចេញមុខនៅក្នុងអំពើសប្បុរសធម៌បានចូលរួមបរិច្ចាគក្រោមទឹកប្រាក់ដូចខាងក្រោមនេះ៖ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មី ​បរិច្ចាគ​ទឹក​ប្រាក់​ ១លាន ២សែនដុល្លារ​ ​ឧកញ៉ា ​គិត ម៉េង​ អគ្គនាយកក្រុមហ៊ុន Royal Group បរិច្ចាគ​ទឹក​ប្រាក់ ១០ម៉ឺនដុល្លារ​ ​ឧកញ៉ា​ ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group បរិច្ចាគ​ទឹក​ប្រាក់ ៥ម៉ឺនដុល្លារ​ ឧកញ៉ា​ ម៉ុង ឫទ្ធី ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បរិច្ចាគ​ទឹក​ប្រាក់​ប្រមាណ ១ម៉ឺនដុល្លារ​