ក្មេងប្រុសម្នាក់ត្រូវបានឆ្កែកាចមួយក្បាលខាំ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអារម្មណ៍....
-

ភ្នំពេញ៖ កុមារាម្នាក់ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការអាណិតដល់ប្អូនប្រុស ព្រោះតែប្អូនប្រុសត្រូវបានសត្វឆ្កែមួយក្បាលខាំ រយះក្បាល ខណៈពេលក្មេងប្រុសរូបនោះបានទៅរត់លេងផ្ទះអ្នកជិតខាងដែលចិញ្ចឹមឆ្កែកាច។

បើតាមការរៀបរាប់ពីម្ចាស់ឆ្កែដែលមានឈ្មោះថា សួ បូរី ក៏៏សម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងដល់ក្មេងប្រុស ដោយលើកឡើងថា "អាណិតណាស់ ឈឺយ៉ាងណាទៅ វាច្បាស់ជាទៅលេងអាបូស (ឆ្កែ) ហើយ ទើបវាខាំ តែខ្ញុំឆ្ងល់ថា ផ្ទះតាវិតអត់មានអ្នកណានៅទេអី បានជាមិនជួយស្រែក ដេញឆ្កែ"។
នៅក្នុងនោះក៏មានអ្នកចូលមកខមិនជាច្រើន សម្តែងនៅក្តីអាណិតអាសូរដល់ក្មេងប្រុស និងបានយកក្មេងប្រុសនោះទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះទាន់ពេលវេលា។ ទន្ទឹមនឹងនោះក៏មានសារមួយចំនួនបានលើកឡើងថា "អាណិតណាស់ ប្អូនគេប្អូនយើង ត្រូវឆ្កែរខាំ ចង់ផ្តាំទៅដល់អ្នកដែរចញ្ចឹមសត្វឆ្កែ កាច បើសិនដឹងថាឆ្កែនឹងកាចហើយ គួរតែដាក់ច្រវាក់ ឬក៏ចងវាផង កុំ ប្រលែងអោយវាដើរខាំគេខាំឯងតាពាសពេក ហើយអ្នកដែរមានក្មេងតូចគួរតែប្រុងប្រយ័ត្នចំពោះក្មេងផង ជួយស៊ែរអោយគ្រប់គ្នាបានឃើញផងបាទ"។
ដោយ៖ Matt