សូមចូលរួមរំលែកទុក្ខផង...តារាសម្តែង លោក លាង ឧត្តម ជួបទុក្ខធំ
ភ្នំពេញ៖ តារាសម្តែង លោក លាង ឧត្តម ហាក់នៅមិនស្រណុកទាំងចិត្តទាំងកាយ ដោយគ្មានវិធីេអ្វីអាចជួយដល់លោកឪពុក ដែលដេកសម្រាកនៅក្នុងមន្ទីរពេទ្យ បានក្រៅពីអង្គុយចាំលទ្ធផលពីគ្រូពេទ្យនោះ។
តារាសម្តែងរូបនេះ បានបន្តទៀតថា ក្រៅពីដឹងស្ថានជំងឺលោកឪពុកហើយ បានខំស្រែកហៅលោកពុក តែលោកពុកមិនបានដឹងខ្លួនទេ ដោយបងប្រុសបានលើកឡើងថា "តែមួយពព្រិចភ្នែក កូនហៅពុកលែងឆ្លើយ តស៊ូណាពុកយកឈ្នះជម្ងឺមួយនេះអោយបានណាពុកណា"។ ក្រោយពីលោក លាង ឧត្តម បញ្ជូនលោកពុកទៅដល់មន្ទីរពេទ្យ ហើយក៏បានដឹងពីស្ថានភាពលោកពុកហើយនោះ លោកក៏បានបួងសួងដល់វត្ថុសក្ក័សិទ្ធឲ្យតាមជួយថែរក្សាលោកពុករបស់លោក ដោយលោកបានលើកឡើងថា"សូមវត្ថុសក្ក័សិទ្ធ និងបុណ្យដែលកូនសន្សំ ជូននិងជួយអោយពុកឆ្លងផុតយប់នេះណាពុកណាកូននៅចាំជូនពុកទៅផ្ទះយើងវិញ"។ លោកបានបន្ថែមទៀតថា "ពុកអត់ចង់នៅពេទ្យ ពុកចង់ទៅផ្ទះ ឥឡូវកូនជូនពុកមកដល់ផ្ទះ តែពុកអត់និយាយរកកូផងហ្នឹង ក្រោកឡើងណា ណាពុកណា"។ កាលពីប៉ុន្មានម៉ោងមុននេះ លោកក៏បានទទួលមរណៈភាពហើយ ដោយរូបលោកបានលើកឡើងទៀតថា "ពុកទៅឋានសុខហើយ"។ គួរបញ្ជាក់ផងដែរថា លោកអ៊ុំគាត់មានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល។ ប្រភព៖ Leang Uodom-One
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។