កម្មករសំនង់ពីរនាក់ត្រូវបានដីបាក់សង្កត់លើ ស្រប់ពេលដែលទាហាន ៥០ នាក់រត់កាត់ទីនោះ....
ប្រទេសចិន មានហេតុដល់រន្ធត់មួយដែលបណ្ដាលអោយកម្មករសំណង់ ២នាក់ ត្រូវដីកប់ទាំងរស់ខណៈពេលដែលដាក់លូទឹកនៅតំបន់ការដ្ឋានខាងលើ ហេតុការណ៏នេះកើតឡើងនៅតំបន់ការដ្ឋានក្នុងក្រុង ណានឆង ភាគខាងត្បូងប្រទេសចិន ។ បើតាមវេបសាយ សៀងហៃហ៊ីត របស់ចិនបានបង្ហើបរឿងរ៉ាវបាដិហារ្យ ពេលកើតហេតុស្រុតដីធ្លាក់មនុស្សទៅក្នុងដី ដោយអំឡុងពេលដែលកើតហេតុ កងកម្លាំងប៉ូលីសនៃប្រទេសចិន ៥០នាក់ កំពុងរត់ហាត់ប្រាណនៅពេលហ្វឹកហាត់ល្មម ពេលកម្មករផ្សេងទៀតឃើញពួកគេក៏ប្រញាប់រត់ទៅសុំជំនួយ ។ ហេតុការណ៍លើកនេះអញ្ចឹង ដោយប្រធានកងកម្លាំងប៉ូលីសបានបញ្ជារអោយប៉ូលីសប្រើចបប៉ែលនិងដៃទទេកាយដីនិងយកកម្មករចេញមកជំនួសអោយការប្រើប្រាស់ឡានកាយដី ដោយសារតែឃើញថាបើប្រើប្រាស់ឡានកាយដីនិងធ្វើអោយស្ថានការណ៍កាន់តែយ៉ាប់ឡើង ។
ប្រភពៈ ចិន
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។