ភ្នំពេញ៖ ក្រោយពីមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង អំពីហេតុការណ៍ចោរជិះទូកទៅកាត់ស្ពាននោះ គឺជារឿងមិនពិតនោះទេ នេះបើយោងតាម រដ្ឋបាលរាជធានីភ្នំពេញ បានចុះផ្សាយ។ នៅក្នុងនោះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា "ដោយទទួលបានព័ត៌មានពីករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា។ សូមអរគុណ"។ ចំពោះប្រភពពីលោក ផែង វណ្ណៈ ក៏បានរៀបរាប់ថា "គ្មានការលួចកាត់សរសរស្ពានដែកនៅខណ្ឌជ្រោយចង្វារ ឆ្លងទៅ ខណ្ឌឬស្សីកែវទេ"។
សូមទស្សនាវីដេអូ៖ ប្រភព៖ Vannak Pheng និង រដ្ឋបាលរាជធានីភ្នំពេញ