wow ពិតជាអស្ចារ្យណាស់ បុរសម្នាក់ប្រទះឃើញឆ្អឹងសត្វខ្យងដ៏កម្រមួយដែលមានអាយុកាលប្រមាណ១៩០លានឆ្នាំ
ពិតជាអស្ចារ្យណាស់និងមានពិតមែនអ្វីដែលសាច់រឿងគេបានសម្ដែងគឺជារឿងពិតៗគឺជារបស់កំម្រដែលគ្មានអ្នករកឃើញ កាលពីពេលថ្មីៗនេះ បុរសដែលមានសំណាងម្នាក់បានរកឃើញឆ្អឹងសត្វខ្យងដ៏កម្រមួយដែលមានអាយុកាលប្រមាណ១៩០លានឆ្នាំមកហើយ។ បុរសម្នាក់នោះមានឈ្មោះថា Archie Faier ហើយគាត់បានចាប់ផ្តើមដើរស្វែងរកមើលឆ្អឹងសត្វដ៏កម្រនេះក្រោយពីពេលដែលគាត់បានចាប់ផ្តើមមើលរឿងរបស់លោក David Attenborough ដែលនិយាយអំពីការស្វែងរកឆ្អឹងសត្វបុរាណ។នេះគឺជាលើកទី១ហើយសម្រាប់លោក Faiers ដែលបានរកឃើញរបស់ដ៏អស្ចារ្យនេះ។
បុរសអាយុ២១ឆ្នាំមួយរូបនេះបានរកឃើញឆ្អឹងរបស់ខ្យងបុរាណនោះនៅពេលដែលលោកកំពុងតែបណ្តើសត្វឆ្កែរបស់គាត់នៅតាមជ្រលងភ្នំ Lyme Regis ដោយគាត់បានរកឃើញនូវដុំថ្មមួយដុំដែលមើលទៅគួរឱ្យចាប់អារម្មណ៍ និងបានធ្វើឱ្យគាត់គិតថាច្បាស់ជាមានអ្វីនៅក្នុងនោះជាមិនខាន។ ទីបំផុតអ្វីដែលគាត់បានគិតពិតជាមិនខុសមែន ដោយគាត់បានរកឃើញឆ្អឹងសត្វខ្យងបុរាណមួយប្រភេទដែលមានអាយុកាលជាង១៩០លានឆ្នាំរួចមកហើយ។ លោក Archie បាននិយាយថា «ខ្ញុំបានមើលឃើញកម្មវិធីនៃការស្វែងរកឆ្អឹងបុរាណនោះកាលពីសប្តាហ៍មុន ហើយខ្ញុំក៏បានទៅកាន់តំបន់នោះដើម្បីដើរលេង ហើយក៏បានឃើញដុំថ្មនោះទៅ»។ បន្ទាប់ពីរកឃើញនូវដុំថ្មនោះ លោក Archie បានព្យាយាមលើកដុំថ្មនោះមកកាន់រោងជាងរបស់គាត់ ហើយក៏បានចាប់ផ្តើមដាប់ថ្មខាងក្រៅចេញ ហើយក៏បានឃើញនូវវត្ថុដ៏កម្រនោះ ខ្ញុំសឹងតែមិនជឿថាខ្ញុំអាចរកឃើញនៅរបស់មួយនេះទេវាពិតជាអស្ចារ្យណាស់សំរាប់ជីវិតខ្ញុំ ។ ប្រភព៖ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។