បុរសម្នាក់បានប្រែខ្លួនពីរក្រខ្សត់ទៅជាមានបានដោយសារតែសត្វ.....
-

ថៃ៖ បុរសម្នាក់បានប្រែខ្លួនពីរក្រខ្សត់ទៅជាមានបានដោយសារតែសត្វម្យ៉ាងនោះគឺជា សត្វកំភេមគឺជាសត្វមួយប្រភេទដែលមានជើង6 ស្លាបរលោងពណ៍ខៀវនឹងដើមទ្រូងភ្លឺស្រដៀងទឹកមាស ហើយត្រូវបានគេចាប់វាទៅបំពេញគ្រឿងអលង្កាផ្សេងៗ តែយ៉ាងណាក្ដីសត្វកាភេមគឺជាសត្វដែលកម្រនឹងពិបាកក្នុងការកបំផុតវាកំពុងតែជិតផុតពូជផងដែរ។ តែថ្មីៗនេះក៏មានបុរសម្នាក់ជាអ្នក ធ្វើស្រែចំកា ដោយសារតែកាធ្វើស្រែចំកាដោយតែគាត់មានជីវភាពខ្វះខាត ទើបគាត់នឹកឃើញមុខរបស់ថ្មីបន្ថែមមួយទៀតគឺចាប់កំភេមលក់អោយអ្នកផលិតគ្រឿងអលង្កា ព្រោះខ្លួនប្រាណជាពិសេសគឺស្លាបរបស់វាគេយកទៅធ្វើស្នៀតសក់ ដង្កៀបសក់ និងវត្ថុផ្សេងជាដើម តែដោយសារគាត់រកយូទៅខ្សត់ទៅៗ

ទើបគាត់សម្រេចចិត្តដើរកដើម្បីយកមកចិញ្ចឹមវិញ ពេលគាត់ចញ្ចឹមគឺពិបាកខ្លាំងណាស់ ពេលខ្លះវាងាប់ខ្លះក៏ហើចេញបាត់ ចុងក្រោយទើបគាត់ខំរកវិធីសាស្រ្តដើម្បីឲ្យកំភេមនៅនឹងកន្លែងចញ្ចឹមរហូត ហើយវាអាចរស់បាន។គាត់ក៏រកស្លឹកឈើដែលកាភេមចូលចិត្តស៊ីមកអោយវាស៊ី កាភេមចូលចិត្តស៊ីស្លឹកអំពិលទឹក ស្លឹកសាប៊ួ ស្លឺកម្ទេស ទីបំផុតគាត់ក៏យកដើមឈើទាំងបីប្រភេទនោះមកដាំ ហើយគាត់ក៏បានចាប់កំភេមមកដាក់ជាច្រើនហើយវាស៊ីនឹងរស់នៅទីនោះដោយមិនទៅណាឡើយ វារស់នៅទាំងឈ្មោលទាំងញីហើយដោយញីគ្នាមានពងនឹងកប់ក្រោមដី រាល់ខែកញ្ញាមេរបស់វានឹងស្លាប់អស់ធ្លាក់ចុះមកក្រោម ហើយកូនរបស់វានិងចាប់ផ្ដើមកើតមកម្ដង ។
ប្រភព៖ khempire