នារីម្នាក់ អំពាវនាវ ដល់សម្តេចតេជោហ៊ុន សែន ជួយរកយុត្តិធម៏ជូននាងផង ឯកឧត្តម ចុះទៅវ៉ៃបោចសក់ស្ត្រីចំណាស់អ្នកលក់ផ្លែ ពេលទៅប្តឹងដល់ប៉ូលីស ប៉ូលីសថា របួសតិចតួចចឹងមិនទទួលពាក្យបណ្តឹងទេ ទាល់តែ...(មានវីដេអូ)
ត្បូងឃ្មុំ៖ ករណីឯកឧត្តមឧកញ៉ា ម៉ា សម្ផស្ស ឌុបប្រពន្ធឈ្មោះ ផៃ ប៊ុន ធឿន ទៅវ៉ៃបោចសក់ស្ត្រីចំណាស់អ្នកលក់ផ្លែឈើនៅចំណុចមុខតូបលក់ផ្លែឈើស្ថិតនៅ ភូមិ ថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើសាច់ញាតិជនរងគ្រោះស្រែកដង្ហោយរកយុត្តិធម៌។
ខណៈនេះកូនស្រីវ័យ ២០ឆ្នាំប្លាយ បានឡាយរៀបរាប់សាច់រឿងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងទទូចទៅថ្នាក់ដឹកនាំកំពូលៗ មេត្តាជួយដោះស្រាយករណីនេះផង ក្នុងនោះនាងថា «ឯកឧត្តម ឧកញ៉ា ធ្វើអ្វីក៏សមដែរ មកវ៉ៃម្តាយខ្ញុំគ្មានប៉ូលីសណាហ៊ានឃាត់ទេ តើពេលនេះខ្ញុំអាចធ្វើអ្វីឈ្នះគេ បើលោកឧកញ៉ា មានទាំងលុយ មានទាំងអំណាចនោះ»។ យ៉ាងណាដើមចមនៃរឿងនេះត្រូវបានអ្នកលក់ដូរក្បែរនោះប្រាប់ថា «រឿងនេះមកពីកូនស្រីស្ត្រីរងគ្រោះ និង បងប្អូនលោកជំទាវ មានមុខរបរលក់ផ្លែឈើជិតគ្នាហើយមានទំនាស់ពាក្យសំដីជាមួយគ្នាក៏រាលដាលដល់លោកស្រី ធ្វើឲ្យលោកស្រីខឹង ក៏ឲ្យស្វាមីឌុបឡានពីភ្នំពេញទៅវាយស្ត្រីរងគ្រោះដល់ខេត្តត្បូងឃ្មុំតែម្ដង»។ ប្រភពដដែលបន្តថា «វាយរួចហើយក៏ត្រលប់មកភ្នំពេញវិញទាំងទឹកមុខញញឹមទៀតផង» ។ មានវីដេអូ៖ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។