កញ្ញា ពេជ្រ អាវីហ្សា នឹងមានវាសនាដូច កញ្ញា ដេននី ក្វាន់ បើសិនជាកញ្ញានៅតែបន្ត...
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់ស្អាតមួយដួងនិយមលែងទ្រូងសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា កំពុងតែមានការភ័យខ្លាចក្រោយពេលឮដំណឹងថា ក្រុមប្រឹក្សាពិន័យ នឹងដាក់ពិន័យលើកំហុសសិចស៊ី របស់តារាស្រីរូបនេះធ្លាប់សម្តែងកន្លងមក។
អាលីហ្សា បានសារភាពថា «ខ្ញុំខុសរឿងសិចស៊ីមែន ហើយចាប់ពីពេលនេះតទៅខ្ញុំនឹងកាត់បន្ថយភាពសិចស៊ី»។ តាមការឲ្យដឹងតាមរយៈអ្នកធ្វើការនៅក្រុមប្រឹក្សាពិន័យថា «បើ ពេជ្រ អាវីហ្សា មិនព្រមកាត់បន្ថយទេ នាងនឹងមានវាសនាដូច ដេននី ក្វាន់ អញ្ចឹង ពោលគឺក្រសួងវប្បធម៌នឹងផ្អាកការសម្តែងក្នុងរយៈពេលណាមួយ»។ ប្រភពដដែលបន្តថា «ពេលនេះគ្រាន់តែក្រសួងចាត់ចំណាត់ថ្នាក់នាងចូលក្នុងបញ្ជីខ្មៅហើយ តែមិនទាន់មានវិធានការទេ គឺចាំមើលនាងមួយរយៈខ្លីសិន»។ មានវីដេអូ៖ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។