ព្រឺរោមណាស់ !! នេះហើយគឺជាទីក្រុង Epecuen ក្រោយពីលិចនៅក្រោមទឹកជិត៣០ឆ្នាំ ពេលនេះក្លាយទីក្រុងខ្មោច
ទីក្រុងខ្មោចដ៏ល្បីមួយ !!! ចាប់ផ្ដើមផុសឡើងមកវិញក្រោយពីលិចនៅក្រោមទឹកជិត៣០ឆ្នាំ
នេះហើយគឺជាទីក្រុង Epecuen ដែលធ្លាប់ជាទីតាំងរមណីយដ្ឋានដ៏ល្បី នៃភាគខាងកើតប្រទេសអាហ្សង់ទីនកាលពី៣ទសវត្សមុន ហើយសម្រាប់ថ្ងៃនេះដែរតំបន់មួយនេះ បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយវាបានផុសចេញពីក្នុងបឹងទឹកប្រៃវិញ ក្រោយពេលលិចលង់អស់រយៈពេលជិត៣០ឆ្នាំ។ តំបន់នេះត្រូវបានជន់លិច ក្រោយពេលរបាំងការពារទឹកបានបាក់នៅក្នុងឆ្នាំ១៩៨៥ ទន្ទឹមគ្នានោះវាបានបណ្ដាលឲ្យប្រជាជន យ៉ាងហោចណាស់ ១៥០០នាក់បាត់បង់ផ្ទះសំបែង ក្លាយជាជនអនាថា ហើយជាពិសេសជីវិតរបស់ពួកគេត្រូវបានបំផ្លាញតែម្ដង។ កាលពីដើមឡើយតំបន់នេះ មានមុខរបរជំនួញជាង២៨០ជំនួញ ក្នុងនោះមានដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម អ្វីដែលល្បីល្បាញសម្រាប់តំបន់ Epecuen គឺទឹកមន្តព្យាបាលជំងឺដ៏សក្ដិសិទ្ធិ ព្រោះទឹកនៅតំបន់នោះ មានកម្រិតជាតិអំបិលស្ទើរតែដូចនៅ Dead Sea ហើយវាត្រូវបានគេជឿថា ទឹកនោះអាចព្យាបាលជំងឺបានមួយចំនួនដូចជា ការឈឺសន្លាក់ឆ្អឹង រោគសើស្បែក ជំងឺខ្វះឈាម និងជំងឺទឹកនោមផ្អែមជាដើម។ គួរបញ្ជាក់ផងដែរថា រយៈពេល២៨ឆ្នាំក្រោយពេលលិចនៅក្នុងទឹក ឥឡូវនេះតំបន់ដែលធ្លាប់តែស្រស់ឆើតឆាយមួយនេះ បានផុតចេញមកវិញបន្តិចម្ដងៗហើយ នៅពេលទឹកស្រក តែជាអកុសល តំបន់ Epecuen បានបាត់បង់ទស្សនីយភាពរបស់ខ្លួន ហើយអ្វីដែលនៅសល់នោះគឺការបំផ្លិចបំផ្លាញ រហូតត្រូវបានចាត់ទុកជាទីក្រុងខ្មោច។ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។