សូមសម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់ក្មេងស្រីកំសត់ម្នាក់នេះផង ព្រោះតែពេលនេះម្តាយនាងបានស្លាប់ចោលនាងហើយ ផ្ទះក៏គ្មាននៅ បាយក៏គ្មានញុាំ តើឲ្យនាងរស់នៅបែបណា? ដូចនេះមានតែសម្តេចទេ សូមជួយដល់ក្មេងភ្នែកខ្មៅៗម្នាក់នេះផង
-

ភ្នំពេញ ៖ ក្មេងស្រីម្នាក់អង្គុយយ៉ាងកណ្តោចកណ្តែង សំលឹងមើលម្តាយស្លាប់នៅនឹងមុខ ដោយសារខ្យល់.គរ ស្លាប់ កាលពីថ្ងៃទី​៦ ​ខែឧសភា ភូមិឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ស្រ្តីជាម្តាយមានឈ្មោះថា សាំង សារ៉ន អាយុ៤០ឆ្នាំ មានកូនស្រីម្នាក់ ឈ្មោះ ប៉ង៉ា អាយុ៨ឆ្នាំ ដែលរស់នៅល់ចិញ្ចើមផ្លូវ គ្មានផ្ទះសម្បែង និងមិនដឹងស្រុកកំណើតនៅទីណានោះទេ។
តើថ្ងៃអនាគតក្មេងស្រីរូបនេះ ត្រូវរស់នៅជាមួយអ្នកណ? កុំថាឡើយថ្ងៃអនាគត សូម្បីតែថ្ងៃស្អែកមិនដឹងទៅជាយ៉ាងណាផង ព្រោះតែកូនតូចអាយុទើបតែ៨ឆ្នាំរូបនេះ ត្រូវរស់នៅតែម្នាក់ឯង ស៊ីអត់ស៊ីឃ្លាន ហាលខ្យល់ហាលភ្លៀង រស់នៅខ្វះភាពកក់ក្តៅ ទាំងវ័យក្មេងបែបនេះ ចំណែកឪពុកបានចែកផ្លូវគ្នាជាមួយម្តាយទៅហើយ នេះឬជីវិត????? ដូចនេះសូមអង្គការទាំងអស់ដែលជួយដល់ក្មេងនៅ សូមមេត្តាជួយយកក្មេងស្រីទៅចិញ្ចឹមផង ព្រោះនាងនៅក្មេងខ្លាំងណាស់ មិនអាចទ្រាំទ្រនិងការអត់ឃ្លានបានទេ។
ដោយ៖ អាឆើត