អ្នកម្តាយវ័យក្មេង អ្នកនាង គង់ ចាន់ស្រីមុំ រៀបរាប់ថា អ្នកដែលធ្លាប់ឈឺពោះទើបដឹងថា...
តារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ ដែលទើបតែពពោះកូនស្រីដំបូងនោះ ហើយតែងតែឃើញលោក សីហា ជាស្វាមីដ៏ល្អម្នាក់តាមយកអាសាគ្រប់ពេលវេលានោះ ស្រាប់តែពេលនេះមានអ្នកគាំទ្រក៏មានការព្រួយបារម្ភពីសុខភាពអ្នកនាងខ្លាំងណាស់ដែរ។
តំណក់ឈាមដំំបូង របស់អ្នកនាង និងស្វាមី បានធ្វើឲ្យអ្នកនាង ឈឺរហូត ហើយអ្នកម្តាយវ័យក្មេងរូបនេះ រអ៊ូរហូត គេងមិនលក់ ពេលខ្លះគេងមិនលក់មួយយប់ទល់ភ្លឺផងក៏មានដែរ។ ក្នុងនោះ នាងក៏បានបង្ហាញថា«អត់បានគេងរយៈពេល ១០ថ្ងៃជាងហើយពេលនេះម៉ោង៤ភ្លឺហើយ ពេលណាទើបជា។ ខ្ញុំសុំខ្លាចហើយ វេទនាខ្លាំងណាស់ ក្អកម្តងៗ ឈឺអស់ពេញខ្លួន ដល់ថ្នាក់អង្គុយយំ…..មិនដឹងនិយាយយ៉ាងម៉េចអោយយល់ពីអារម្មណ៍មួយនេះ…អ្នកដែលធ្លាប់ឈឺពេលពរពោះច្បាស់ជាយល់….”។ នៅលើបណ្តាញសង្គមរបស់អ្នកនាង បានថតរូបយ៉ាងកំសត់ ពាក់ឧបករណ៍សម្រួលផ្លូវដង្ហើមដូចទារកទើបប្រសូត្រក៏មាន។ ពេលនោះលោកសីហាក៏បានរៀបរាប់ថា "សង្ឃឹមថ្ងៃស្អែកនិងបានធូរណា ប្រពន្ធមាយមេ១០ថ្ងៃហើយ គង់ ច័ន្ទស្រីមុំ"។ ប្រភព៖ Kong Chansreymom
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។