ដេននីក្វាន់ ក្ដៅក្រហាយចង់រកមុខអ្នកបន្លំហ្វេសប៊ុកដាក់គុក !
ស្រីស្អាតដើើមទ្រូងធំ ដេននីក្វាន់ ខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានឃើញគណនេយ្យហ្វេសប៊ុកមួយដែលបន្លំដាក់រូបនាង ថែមទាំងប្រាប់ថាអាខោនចាស់ត្រូវគេហេកបាត់ទៀត ក្នុងគោលបំណងដើម្បីអោយគេ អែត ឬ ឡាយហ្វេសប៊ុករបស់ខ្លួន (បោក) ដោយបានសរសេររៀបរាប់ថា៖ «សួស្ដីបងប្អូនជនរួមជាតិទាំងអស់គ្នា កុំភ្លេចចូលសុំនាងខ្ញុំធ្វើមិត្តផងណា ព្រោះថា Facebook ចាស់គេ Hack បាត់ហើយ អរគុណទុកមុនចាស បើស្រលាញ់ Denny Kwan ជួយ Share ផង »។
បន្ទាប់ពីបានអានសារនេះហើយធ្វើអោយស្រីស្រស់ ដេននីក្វាន់ ក្ដៅចុងច្រមុះរហូតប្រើពាក្យអសុរោះទៅវិញថា៖ «កូនមីចុយម្រាយ អីក៏ថោកទាបម្ល៉េះ ហ៊ាន ដើរបោកគេថាFb ខ្ញុំត្រូវគេHack អាចឹងៗអោយតែរកមុខឃើញគុកហើយអាអូន.»៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។