ឆន សុវណ្ណរាជ កើតអីបានជាទៅដល់ពេទ្យថៃ ?
តារាចម្រៀងសម្លេងស្រទន់ទាក់ចិត្តមិត្តៗយុវវ័យជ្រកក្រោមទ្រនំផលិតកម្ម រស្មីងហ្សមាស លោក ឆន សុវណ្ណរាជ ធ្វើអោយអ្នកគាំទ្រមានក្ដីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបចូលមន្ទីរពេទ្យនៅប្រទេសថៃ ។
លោកបានរៀបរាប់ថា៖ «នេះជាថ្ងៃទីពីរហើយនៅបាងកក មិនមកមិនបាន ព្រោះម៉ាសីនធ្វើទុក្ខខ្លាំង ប្រើវាហួសកំរិត» ។ យ៉ាងណាលោកមិនបានបញ្ជាក់ពីស្ថានភាពរបស់លោកថាឈឺអ្វីនោះទេ ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរ មានប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាផ្ញើសារជូនពរលោកឲ្យឆាប់ជាសះស្បើយទៀតផង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។