ពុលទឹកទៀតហើយ...ប្រជាពលរដ្ឋស្រុក កែវសីមា ពុលទឹកចំនួន១៤នាក់ បណ្តាលឲ្យ...
-

មណ្ឌលគិរី៖ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅស្រុកកែវសីមា មានប្រជាពលរដ្ឋពុលទឹកចំនួន១៤នាក់ ស្ថិតនៅក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលយុវវ័យទាំងនោះមានអាការៈក្អូតចង្អោររហូត។

ប្រជាពលរដ្ឋទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្រ្គោះរួចមក មានអាការៈធូស្បើយហើយ និងមានអ្នកខ្លះអាចត្រលប់ទៅផ្ទះវិញបាន ដោយពុំមានអ្នកណាម្នាក់រងផលប៉ះពាល់ដល់អាយុជីវិតនោះទេ។
លោក​អភិបាលខេត្ត​ម​ណ្ឌ​ល​គិរី បាន​បញ្ជា​ឲ្យ​មន្ទីរពេទ្យ​បង្អែក​​​​មូលដ្ឋាន និង​ម​ន្ទីរ​សុខាភិបាល​ខេត្ត បញ្ជូន​រ​ថយ​ន្ដ​សង្គ្រោះបន្ទាន់​ចំនួន​២​គ្រឿង នៅ​កាន់​ភូមិ​កើតហេតុ ដើម្បី​ត្រៀម​សង្គ្រោះ​ពល​រដ្ឋ​ភ្លាមៗ​ផងដែរ។ នៅក្នុងករណីពុលទឹកនេះ មិន​ទាន់​មាន​ប្រភព​បញ្ជាក់​ច្បាស់​ភ្លាមៗ​ថា​មក​ពី​អ្វី​នៅ​ឡើយ​ទេ។
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានការពុលទឹកខេត្តក្រចេះ ដែលបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅ១៣នាក់ និង ប្រមាណជា២០០​នាក់​ផ្សេង​ទៀត ដេកសម្រាកនៅមន្ទីរពេទ្យ។
ដោយ៖ សុក្រឹត្យ