អាសូរណាស់...តារាសម្តែងជើងចាស់ លោកតា មិន សារិន រស់នៅទាំងកំសត់ រាល់ថ្ងៃបានព្រឹកខ្វះល្ងាច ...
ភ្នំពេញ៖ តារាសម្តែងជើងថា តាំងពីជំនាន់ ១៩៦០ លោកតា មិន សារិន ដែលធ្លាប់សម្តែងក្នុងខ្សែភាពយន្តជាច្រើននោះ ស្រាប់តែពេលនេះ លោកគ្មានសល់អ្វីជាដុំកំពួនសោះ រាល់ថ្ងៃបានត្រឹមតែបាយមួយពេលតែប៉ុណ្ណោះ (បានព្រឹកខ្វះល្ងាច) ហើយណាមួយផលិកករលែងហៅលោកតាទៅសម្តែងទៀតហើយ ព្រោះតែវ័យកាន់តែចាស់ទៅហើយ។
វ័យកាន់តែចាស់ណាស់ទៅហើយ លោកតាបានប្រាប់ថា "ថ្វីបើខ្ញុំជាសិល្បៈករជើងចាស់ក៏ពិតមែន ប៉ុន្តែមិនមានអ្នកណាយកចិត្តទុកដាក់ចំពោះខ្ញុំទេ ក៏ដូចជាសិល្បៈករចាស់ជរាដទៃទៀតទេ ខណៈដែលខ្ញុំប្រឡូកក្នុងសិល្បៈជិតមួយជីវិតហើយនេះ មិនមានអ្វីក្រៅពីរូបរាងកាយចាស់ជរាឡើយ ហើយនៅពេលខ្ញុំឈឺម្ដងៗ មានតែកូន និងញាតិមិត្តមួយចំនួនតូចដែលគេអាណិតអាសូរ ជួយខ្ញុំតែប៉ុណ្ណោះ"។ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។