អត់ខ្លាចបាបបុណ្យមែន...លោកនេនមួយអង្គ ហានលួចព្រះពុទ្ធរូប១អង្គ នៅកុដិលោកចៅអធិការវត្ត ត្រូវបាន...
រតនគិរី៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោកនេនមួយអង្គ ត្រូវបានអនុគុណធ្វើការផ្សឹកភ្លាមៗ ហើយប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។
ជនសង្ស័យរូបនោះមានឈ្មោះ ឡុង សុខន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាល។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានលួចព្រះពុទ្ធរូប១អង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាម នៅកុដ្ឋិលោកចៅអធិការវត្ត រួចយកទៅលាក់នៅរោងទូក.ង ខាងមុខវត្តក្បែរមាត់ទន្លេពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និង នាំយកទៅអធិការដ្ឋាន រង់ចាំធ្វើការផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។