កូនប្រុសបង្កើតរបស់ លោកស្នងការរងខេត្តព្រៃវែងម្នាក់ ត្រូវបាននារីម្នាក់ប្តឹងពីបទ រំលោភ និងចាប់បង្ខាំងអស់រយៈពេលបួនខែ ព្រមទាំងគម្រាមសម្លាប់ទាំង...
-

ព្រៃវែង៖ កូនប្រុសបង្កើតរបស់លោក ឌឹម យ៉ារ៉ុម ដោយមាននារីម្នាក់បានមកដាក់ពាក្យបណ្តឹង ពីករណីចាប់រំលោភនាង និងបង្ខាំងនាងទុក​ សម្រាបរំលោភ អស់រយៈពេលជាង៤ខែ មិនតែប៉ុណ្ណោះជននេះបានរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជ ពេលនេះនរគបាលខេត្តកំពុងធ្វើការស្រាវជ្រាវ។

ជនដែលរងបណ្ដឹងឈ្មោះ ឌឹម មករា ជា នគរបាលខេត្តព្រៃវែង ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង។ ស្រ្តីរងគ្រោះនិងសង្ស័យមានស្រុកកំណើតនៅ ស្រុកកំពង់ត្របែកដូចគ្នា។
នារីរងគ្រោះបានបន្តទៀតថា ជនសង្ស័យបានចាប់រំលោភនាងជាបន្តបន្ទាប់ និងបង្ខាំងនាងទុកសម្រាប់រំលោភអស់រយៈពេលជាង៤ខែ នៅក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះជននេះរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជទៀតផង។ ចំពោះហេតុការណ៍នេះ ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែង លោកទើបតែទទួលបានពាក្យបណ្តឹងកាលល្ងាចថ្ងៃទី០៩ ខែឧសភានេះ ហើយលោកបានបញ្ជាឲ្យកំលាំងនគរបាល ស្រុកនិងខេត្ត ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បើឃើញថាជនសង្ស័យ បានប្រព្រឹត្តរឿងដូចដែលដើមបណ្តឹងប្តឹងមែន នោះលោកនឹងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ អាឆើត