ចង់ខ្លាចហើយ...សិប្បកម្មផលិត ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកខ្មេះ ពុំទាន់មានច្បាប់ត្រឹមត្រូវទេ ត្រូវបាន...
-

ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតទីភ្នំពេញ ដោយទទួលបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូលឱ្យចូលរួម ជាមួយ គ.ប.ផ.ក ចុះត្រួតពិនិត្យសិប្បកម្មធ្វើ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកខ្មេះ អត់ច្បាប់ស្ថិតនៅ ផ្ខះលេខ៧ ផ្លូវ៤២៨ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពីធ្វើការត្រួតពិនិត្យរួច ទើបដឹងថា សិប្បកម្មនេះពុំទាន់មានច្បាប់ត្រឹមត្រូវទេ គណៈកម្មាធិការសំរេចឱ្យផ្អាកលក់បណ្តោះ រហូតតដល់មានច្បាប់គ្រប់គ្រាន់ទើបឱ្យដំណើរការឡើងវិញ ។
មន្ត្រីកាំកុងត្រូលបានបញ្ជូនគំរូចំនួន៥គំរូបញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ ។ ចំពោះវត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅទីតាំងខាងលើដដែល ៕
ដោយ៖ សាយ