ព្រឺរោមណាស់ បងប្អូន ស្អីក៏មានដែលមិនថាផលិតផលអាមេរិចក៏ដោយ.....(មានវីដេអូ)
-

ព្រឺរោមណាស់ បងប្អូនប្រហែលជាបានស្គាល់ហើយ នៅផលិតផលភេសជ្ជះមួយនេះហើយ Red bull ជាភេសជ្ជះមួយរបស់អាមេរិច ហើយភេសជ្ជះក៏មានលក់នៅទីផ្សារ ស្រុកខ្មែរដែលជាពិសេសផ្សារទំនើបតែម្ដង តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឹ បុរសម្នាក់បានទិញនៅភេសជ្ជៈប្រភេទនេះយកមកផឹកនៅពេលយប់ លុះព្រឹកឡើងបុរសនោះបានគាស់កំប៉ុងនោះមើល ស្រាប់តែឃើញ កណ្ដុរដេកស្លាប់នៅក្នុងនោះមិនដឹងតាំងពីរពេលណាមកទេ ។ គេហទំព័រល្បី ViralHog បានបង្ហោះវីដេអូគួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដែលពេលមើលហើយសូមប្រាប់តែម្ដងមុននឹងសម្រេចចិត្តផឹកអ្វីត្រូវមើលអោយស្រួលសិន​ មុនពេលគេប្រើកាំបិតកាត់កំប៉ុងពាក់កណ្ដាលមកមើល ធ្វើអោយអ្នកលេងអ៊ិនធើណែតឃើញព្រឺរោម ពេលដែលមានកណ្ដុរមួយក្បាលដេកងាប់នៅក្នុងកំប៉ុងនោះ ។ ក្រោយពីរវីដេអូខាងលើកំពុងផ្សព្វផ្សាយទៅកាន់បណ្ដាញសង្គម ក៏មានអ្នកលេងអ៊ិនធើណែតចូលមកទស្សនាជាង ៥សែនដង ថែមទាំងបញ្ចេញមតិចំពោះវីដេអូនោះថា កណ្ដុរនេះមើលទៅគួរអោយខ្លាចណាស់ ប៉ាន់ស្មានថាវាប្រហែលជាចូលមកតាំងពីដំណាក់កាលនៃការផលិត ការចាត់ចែងដឹកជញ្ជូន រហូតមកដល់ហាងលក់ ។

ប្រភពៈ ViralHog