មានរឿងអីទៀតហើយ! តារាសម្តែង ណាណា រងការរិះគន់ថា មិនជួយរក្សាប្រពៃណីខ្មែរ បែរជាយក…..
ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះ តារាសម្តែងសាច់សខ្ចី ស្រីហួច ហៅណាណា បានបង្ហាញពីរូបភាព និងវីដេអូ រាំអបអរដល់បងប្អូនរបស់នាង ជាមួយសកម្មភាពប្លែក ឡូយ ដើម្បីញ៉ាំឲ្យកម្មវិធីកាន់តែអ៊ឹកធឹក ស្រីហួច ហៅណាណា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ឆ្នាំមុនការបងប្រុស ឆ្នាំនេះការប្អូនស្រី ចឹងនៅសល់តែខ្ញុំទេ ចឹងសុំម៉ាអស់ដៃម្តង កនយើងតោះមួយជីវិតមនុស្សយើងមានចឹងប៉ុន្មានដង ។
បន្ទាប់ពីមានវីដែអូឃ្លីបមួយបង្ហាញពីសកម្មភាពរបស់តារាសម្តែងស្រីស្រស់ ណាណា រាំរែកបើកមុខក្នុងកម្មវិធីហែរជំនូនប្អូនស្រីនាងកាលពីថ្មីៗនេះមក ។ មហាជនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែនាងជាតារាសម្តែងនិងជាមនុស្សរបស់មហាជន តែនាងមិនបានជួយរក្សាប្រពៃណីវប្បធម៌ខ្មែរ តែនាងបែជានាំយកវប្បធម៌ប្រពៃណីប្រទេសជិតខាងមកវិញ ។ ការរិះគន់របស់មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទៅលើតារាសម្តែងសាច់សរខ្ចី ណាណា នៅពេលនេះ ព្រោះគេដឹងថាប្រពៃណីខ្មែរមិនមានឡើយការរាំបែបញាក់ពាក់វ៉ែនតានៅពេលហែរជំនូនបែបនេះ ។ ទោះយ៉ាងណាមហាជនក៏បានស្នើរដល់តារាៗដទៃផ្សេងទៀតជួយរក្សាវប្បធម៌ប្តពៃណីខ្មែរផង ម្យ៉ាខ្លួនយើងជាមនុស្សរបស់មហាជនដូច្នេះក្មេងៗជំនាន់ក្រោយអាចរៀនតាម ហើយចុងក្រោយវប្បធម៌របស់ខ្មែរនិងរលាយសាបសូន្យ ៕ ទស្សនាវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។