លោក វិល្លាម មានយោបល់ដើម្បីអោយប្រេងឥន្ធនៈចុះថោក...
ណារ៉ា
-

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់លោក វិល្លាម អ្នកវិភាគសង្គមដ៏មានប្រជាប្រិយក្នុងបណ្ដាញសង្គមបានលើកឡើងនូវយោបល់ដើម្បីអោយប្រេងឥន្ធនៈចុះថោក។ លោកបានលើកឡើងថា៖

«ពេលពលរដ្ឋស្រែកថាសាំងថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនព្រមដោះស្រាយទេបែរជាបែងចែកវណ្ណៈសាំង ថាមានសាំងសម្រាប់អ្នកមាន ឬ អ្នកក្រ ទៅវិញ! អោយតែជាអតិថិជន នរណាក៏ចង់បានសាំងថោក អោយតែជាប្រជាជន មួយណាក៏ចង់អោយរដ្ឋជួយដោះស្រាយបញ្ហាជូនគាត់ មិនមែននិយាយដោះសារដោយមិនដោះស្រាយនោះទេ
យោបលខ្ញុំដេីម្បីអោយប្រេងឥន្ទនៈចុះថោករដ្ឋត្រូវជួយជំរុញអោយដំណេីរការបូមប្រេងនៅកម្ពុជាឆាប់ទទួលផលជាពិសេសមេត្តាបង្ហាញរបាយការណ៍ស្ថានីយបូមប្រេងប្លុក A នឹង ប្លុក D ហេីយសង្ឃឹមថាជារបាយការណ៍ជាក់លាក់មិនមែនលំលំ បន្លំឆ្វេងស្ដាំ ឬ ជារបាយការណ៍បិទបាំងនោះឡេីយ ព្រោះការសន្យារបស់រដ្ឋាភិបាលថានឹងទទួលបានតំណក់ប្រេងតំបូងនៅឆ្នាំ២០១២ គឺជាសន្យាខ្យល់ក្នុងក្អមដែលពុំអាចជឿបាន
ពលរដ្ឋជាច្រេីនចង់ដឹងថាតេីប្រេងកម្ពុជាថ្ងៃណាទទួលផល ?រីឯដំណោះស្រាយបច្ចុប្បន្នឬដំណោះស្រាយចំពោះកិច្ចរដ្ឋត្រូវកាត់បន្ថយពន្ធសាំងជាចាំបាច់ដេីម្បីអោយតម្លៃធ្លាក់ចុះ ជាពិសេសជាការដេញជេីងដល់អាជីវករ ឈ្មួញដែលភាគច្រេីនលក់សាំងគេចពន្ធនោះផងដែរ ឬរដ្ឋមិនហ៊ានកាត់បន្ថយពន្ធ ដោយសារខាតចំណូលចូលកាបូប ហេីយខាតបង់ដល់ឈ្មួញគ្រាក់ៗ ដែលជាម្ចាស់លុយក្រោមតុរបស់ខ្លួន ?
បញ្ហាប្រេងសាំងជាចរន្តសេដ្ឋកិច្ចជាតិទាំងមូល សូមដោះស្រាយវាជាចាំបាច់យ៉ាងណាមិញពលរដ្ឋត្រូវការដំណោះស្រាយមិនមែនសម្ដីនិយាយឡប់ឡែដោះសារនោះទេ» ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះយោបល់មួយនេះ ?