ក្តៅៗ! ក្រោយរងការរិះគន់ពីមហាជន រឿង សាំងអ្នកមាន និងសាំងអ្នកក្រ រដ្ឋមន្រ្តីចេញមុខបកស្រាយការពិត ព្រោះ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរមក តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនានាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃរអ៊ូរទាំ និងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យមើល និងស្វែងរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងឲ្យនៅទាបវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ក្រោយតម្លៃប្រេងឥន្ធនៈចេះតែឡើងថ្លៃ និងមានផ្ទុះការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក និងការយកមកជជែកតៗគ្នា មិនដាច់ពីមាត់ អំពីពាក្យថា សាំងអ្នកមាន និងសាំងអ្នកក្រ ផងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញមុខបកស្រាយការពិតហើយ។ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គ្មានទេពាក្យសាំងអ្នកមាន ឬសាំងអ្នកក្រ ឬចេតនាបែងចែកវណ្ណៈសង្គម។ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម (រូបថតពី Facebook) ការពិតលោកបានបកស្រាយថា សាំងស៊ុបពែ គឺសំដៅដល់ការនិយមប្រើ សម្រាប់អ្នកមានឡានទំនើប ឬជីវភាពធូរធារ និងភាគច្រើន ជិះឡានមានតម្លៃថ្លៃ ដូច្នេះគេត្រូវការចាក់សាំងស៊ុបពែ ឱ្យត្រូវនឹងស៊េរីឡាន។ ចំណែក សាំងអ្នកក្រ គឺសាំងធម្មតា គឺចង់មានន័យថា សាំងមានតម្លៃថោកជាងសាំងស៊ុបពែ ដែលភាគច្រើនពលរដ្ឋ ដែលមានជីវភាព មិនសូវធូរធារ ហើយភាគច្រើនជិះម៉ូតូ និងឡានធម្មតា និយមសាំងធម្មតាដែរ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។