ជួយស៊ែរបន្ដផង...ឧកញ៉ា ឌួង ឆាយ សហការជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តចុះពិនិត្យ ព្យាបាលបញ្ហាសុខភាពភ្នែកដោយឥតគិតថ្លៃនៅស្រុកចំការលើ​នាថ្ងៃអាទិត្យខាងមុខនេះ !
ណារ៉ា
-

បើយោងតាមហ្វេសប៊ុករបស់ឧកញ៉ាចិត្តសប្បុរស ឌួង ឆាយ នៅថ្ងៃទី១០ ខែឧសភា នេះបានជូនដំណឹងអោយដឹងថា នៅថ្ងៃ អាទិត្រ ទី 13 ខែ ឧសភា 2018 ខាងមុខនេះ ខ្ញុំបាទ(ឧកញ៉ា ឌួង ឆាយ)នឹងសហការជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្ត Khmer Sight Foundation ចុះពិនិត្យ ព្យាបាលបញ្ហាសុខភាពភ្នែកដោយឥតគិតថ្លៃនៅ ស្រុក ចំការលើ ខេត្ត កំពង់ចាម ដែលប្រព្រឹត្តនៅ សាលា បឋម សិក្សា បុស ខ្នុរ, សូមពូមីងបងប្អូនជួយចែកចាយពត៍មាន និងនាំអ្នកជំងឺភ្នែកចូលរួមទទួលការព្យាបាលអោយបានគ្រប់ៗគ្នា បញ្ជាក់: សំរាប់អ្នកជំងឺដែលមានបញ្ហាភ្នែកតែប៉ុណ្ណោះ

ប្រភព៖ ហ្វេសប៊ុក Duong Chay ឌួង ឆាយ