ករណីពុលទឹកនៅស្រុកកែវសីមា មានការកើនឡើងគួរគត់សំគាល់
មណ្ឌលគិរី ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីពុលទឹកដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងអ្នកនៅព្យាបាលនៅមន្ទីរពេទ្យមានចំនួនជិត២០០នាក់ នៅខេត្តក្រចេះ។ មិនទាន់បានប៉ុន្មានផងក៏មានករណីដូចគ្នានេះដែរ នៅខេត្តមណ្ឌលគិរី ស្រុកកែវសីម៉ា មានមនុស្សប្រុសស្រីចំនួន៣៤នាក់ ទៅ៨០នាក់ ដែលត្រូវក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានប្រាប់ថា គេមិនទាន់បានបញ្ជាក់ពីមូលនៃការពុលទឹកនេះនៅឡើយទេថា បណ្តាលមកពីមូលហេតុអ្វី ព្រោះអ្នកជំងឺទាំងនោះសុទ្ធតែមានអាការៈស្រដៀងទៅអ្នកពុលទឹកនៅខេត្តក្រចេះអញ្ជឹងដែរ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។