ទើបតែអាយុ១៧ឆ្នាំសោះ ចូលហាងម៉ាស្សា ហើយធ្វើសកម្មភាពចាក់ទៅលើនារីម៉ាស្សាទៀត បណ្តាលឲ្យ...
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់បានទាញកាំបិតមុតស្រួច បម្រុងនឹងចាក់ទៅលើស្រ្តីម៉ាស្សាម្នាក់ ដែលមានយីហោ "លី ថីហ្វុង" គោលបំណងឃើញនារីកាន់ទូរស័ព្ទម៉ាកiPhone 6 នៅក្នុងដៃ តែមិនបានសម្រេច ហើយក៏ត្រូវនាងស្រែកថាចោរៗ ម្ចាស់ហាងចាប់ក្របួច.ក ជាប់ប្រគល់ទៅឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សៀន ឆេងហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរជានារីបម្រើការម៉ាស្សាស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ ចាប ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាកម្មករសណង់ អាស័យដ្ឋានបច្ចុប្បន្នក្នុងការដ្ឋានសំណង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាក Suzuki NEX ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CD-1056 បានមកឲ្យជនរងគ្រោះម៉ាស្សា នាំទៅបន្ទប់ ដើម្បីម៉ាស្សាឲ្យខ្លួន មិនទាន់បានប៉ុន្មាននាទីផង ជនសង្ស័យបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ តែសំណាងល្អនាងគេចទាន់ បណ្តាលឲ្យចំសៀតផ្កាខាងឆ្វេង និងត្រូវម្រាមដៃអស់បីម្រាមផងដែរ។ ច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងស្ថិតនៅក្រោមការសួរចម្លើយនៅប៉ុស្តិ៍នគរបាលកាកាបទី២ និងបញ្ជូនបន្តទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌចាត់ការបន្តតាមច្បាប់៕ ដោយ៖ វិឆ័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។