ឆែកឆេរផ្ទះ២ល្វែង នៅខណ្ឌសែនសុខ រកឃើញស្បែកសត្វ និងឆ្អឹងជាច្រើនគីឡូក្រាម
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមួយកម្លាំងចម្រុះ បានចុះឆែកឆេរផ្ទះ២ល្វែង នៅមុខផ្សារដីហុយ ខណ្ឌសែនសុខ រកឃើញស្បែកនិងឆ្អឹងសត្វព្រៃ មានតម្លៃជាច្រើនគីឡូក្រាមផងដែរ ។
ប្រតិបត្តិការចុះឆែកឆេរ ផ្ទះ២ល្វែងនេះ សមត្ថកិច្ចបានរកឃើញសំណល់ស្បែកខ្លា ឆ្អឹងខ្លា កន្ទុយខ្លា ភ្លុកដំរី និងកម្ទេចកម្ទីសត្វព្រៃជាច្រើនប្រភេទ សរុបជាច្រើនគីឡូក្រាម។ ហើយសមត្ថកិច្ច ក៏បានឃាត់ខ្លួនម្ចាស់ផ្ទះទាំងពីរនោះ យកមកសួរនាំ ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងសម្រេចបិទទ្វារផ្ទះទាំង២នេះ ជាបណ្ដោះអាសន្នផងដែរ។ ប្រតិបត្តិការរួច ស្បែក និងឆ្អឹងសត្វព្រៃទាំងនោះ អង្គភាពប្រតិបត្តិការ អន្ដរាគមន៍បង្ក្រាបបទល្មើសព្រៃឈើចល័ត យកទៅរក្សាទុករង់ចាំចាត់បន្ត៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។