សូមចូលរួមរំលែកទុក្ខផង...ឯកឧត្តម អៀវ ប៉ុណ្ណាការ​ បានទទួលមរណភាពហើយ ...
-

ភ្នំពេញ៖ ឯកឧត្តម អៀវ ប៉ុណ្ណាការ ​ដែលជាផលិតករ​ភាពយន្ត​ជំនាន់​ទី​១​របស់​កម្ពុជា​ ដែល​មាន​ឯក​ទេស​ថត​ខ្សែ​ភាពយន្ត​ថ្វាយ​ព្រះបរមរតនកោដ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម បាន​ទទួ​ល​មរណភាពហើយ​ដោយ​ជរាពាធ។ ឯកឧត្តម បានទទួលមរណភាពវេលាម៉ោង ២០ និង ៣៥នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយជរាពាធ។

លោកធ្លាប់រៀនបច្ចេកទេសផលិតកុនច្បាស់លាស់ពីអ្នកជំនាញអាមេរិកកាលពីទ.វ ទី៥០ ហើយក្លាយជាប្រធាននាយកដ្ឋានភាពយន្តកាលពីសម័យក្រោយ៧៩។ លោក អៀវ ប៉ុណ្ណាការ ត្រូវជាកូនប្រុស អៀង កើត សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងជាកវីនិពន្ធដ៏ល្បីមួយរូប។ ដំណឹង​មរណភាព​នេះ​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​បច្ចេក​ទេស​ខ្សែ​ភាព​យន្ត​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។
ប្រភព៖ dara-news ប្រភពរូប៖ រូបថត៖ Facebook Cambodian cinema department