កញ្ញា ស៊ូ ស៊ីរីកា នឹងពុះពារ ទោះដឹងថាវានឹងមានឧបសគ្គយ៉ាងណា
-

ភ្នំពេញ៖ ម្ចាស់បទ "ស្រលាញ់បងលើសហើយ" កញ្ញា ស៊ូ ស៊ីរីកា បានជាប់ជំពាក់ចិត្តជាមួយបុរសសង្ហារ លោក សុគន្ធ ថេរ៉ាយុ ដោយកញ្ញា ស៊ូ ស៊ីរីកា​ បានរំលេចរូបកៀកកើយគ្នាយ៉ាងផ្អែមល្ហែម ដែលជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្រាប់តែនៅក្នុងបណ្តាញសង្គមរបស់កញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលកញ្ញាបង្ហោះរូបអមជាមួយពាក្យពេចន៍ថា "គេថាសមគ្នាណាស់ តែមិនជឿដល់ថតចឹងបានដឹងថាសមខ្លាំង គូព្រេងច្បាស់ក្រឡែត"។
នៅក្នុងការបង្ហោះរូបភាពអមជាមួយនឹងពាក្យពេចន៍តែប៉ុន្មានឃ្លាសោះ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "Kim San" បានលើកឡើងថា "ប្រយ័ត្ន​ត្រូវ គេមានម្ចាស់ហើយ នឹងហើយ​ ប្រយ័ត្ន​រត់មានទាន់" ខណៈពេលនោះផងដែរ កញ្ញាក៏បានឆ្លើយតបទៅវិញថា​ "ហាហាហាមានមានទៅនៅក្បែរញុំបស់ញុំហៃ"។
ដោយ៖ និមល ប្រភព៖ Sou Siryka